កំពត: កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត នាវេលាម៉ោង ១២និង៣០ថ្ងៃត្រង់ ទី៣០ ខែ កក្កដា ឆ្នាំ២០១៤នេះ បានបង្ក្រាបករណីល្បែងស៊ីសង ប្រភេទបៀរ ចំណុចមាត់ព្រែកកំពង់ទ្រាក ត្រើយខាងលិច ស្ថិតក្នុងទឹកដីភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ។នគរបាលបានឃាត់ខ្លួនជន សង្ស័យជាយុវជនខ្មែរឥស្លាម ចំនួន ៤នាក់ ក្នុងចំណោមឣ្នកលេងជាច្រើននាក់ ដែលរត់គេចខ្លួនរួច ខណៈនគរបាល កំពុងធ្វើការបង្ក្រាបដកហូតម៉ូតូ១ និងកង់១គ្រឿង រួមទាំងវត្ថុតាងផ្សេងទៀតផង។ ក្រោយពីឃាត់រួច ក៏បញ្ជូនទៅសាកសួរ នៅឯការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្តភ្លាមៗ ផងដែរ ដើម្បីកសាងសំណុំរឿង ប្រគល់ឱ្យសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ។
ឣ្នកញៀនល្បែងទាំង៤នាក់នោះ មិនទាន់ដឹងឈ្មោះនៅឡើយទេ នាវេលានេះ ប៉ុន្តែ សុទ្ធតែអ្នករស់នៅ ក្នុងភូមិ-សង្កាត់កន្លែងហេតុខាងលើ ៕