ណៃពិដោ៖ សភាតំណាងរាស្ត្រ របស់សហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ កន្លងទៅនេះ បានសម្រេចជារួម ក្នុងការបង្កើតគណកម្មការមួយ ដើម្បីត្រួតពិនិត្យមើលសេចក្តីព្រាង ស្តីពីការ ការទទួលស្គាល់ប្រព័ន្ធ បោះឆ្នោត សមាមាត្រនៃតំណាងរាស្ត្រ (PR) ឬ ដើម្បីស្វែករកឲ្យឃើញថា តើមានប្រព័ន្ធណាផ្សេងទៀតទេ ដែលសមស្រប សម្រាប់ប្រទេសនេះ ក្នុងរៀបចំធ្វើការ បោះឆ្នោត សភារបស់ខ្លួននៅថ្ងៃមុខនោះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃពុធ ទី៣០ ខែកក្កដា នេះថា លោក ប្រធានសភា យូ ស្វេ ម៉េនន៍ បានបញ្ជាក់ថា គណៈកម្មការខាងលើ ប្រសិនបើត្រូវបង្កើតឡើង មែននោះ វានឹងត្រូវបញ្ជូនបែបបទ ទៅកាន់សភារបស់សហភាពទាំងពីរ គឺសភាជាន់ខ្ពស់ និង ជាន់ទាប សម្រាប់រៀបចំ និង ចេញសេចក្តីសម្រេច។
លោក យូ ស្វេ ក៏បានបង្ហាញដែរថា ការសម្តែងក្តីមិនពេញចិត្ត ចំពោះប្រព័ន្ធ PR គឺជាក្តីបារម្ភ របស់លោក ដោយហេតុថាពេលនេះ យើងមិនទាន់អាចធ្វើការប្រើប្រាស់ប្រព័ន្ធថ្មីនេះ ជាមួយ នឹងសភាជាន់ទាប នៅតាម តំបន់នានា ឬ ក៏បណ្តារដ្ឋទាំងឡាយបានទេ លុះត្រាណាតែការរួបរួម និង ផ្សះផ្សារ ព្រមទាំងការអនុវត្តច្បាប់ បង្កើតបាននូវសន្តិភាពទូទាំងប្រទេសជាតិសិន។
ចំពោះការលើកឡើង របស់លោកប្រធានសភា យូ ស្វេ ខាងលើនេះ បានទទួលការគាំទ្រ យ៉ាងខ្លាំងពីគណបក្ស ប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី។ គណបក្សប្រឆាំងបានអះអាងថា កិច្ចពិភាក្សាដើម្បីស្វែងរកប្រព័ន្ធ បោះឆ្នោតសមស្របមួយ សម្រាប់សភា មីយ៉ាន់ម៉ា គឺជារឿងចាំបាច់ដែលត្រូវគិតគូរ ឲ្យបានវែងឆ្ងាយជាងនេះ៕