-ជនសង្ស័យលាក់ថ្នាំញៀន ក្នុងខោទ្រនាប់របស់ខ្លួន ៦កញ្ចប់
ភ្នំពេញ : កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញ ដូរគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដឹកនាំដោយក្រឡាបញ្ជីមួយរូប តំណាងអយ្យការ បានចុះបង្ក្រាប និងចាប់ខ្លួន ស្រ្តីជនជាតិ វៀតណាម ជាប់ពាក់ព័ន្ធនឹងសកម្មភាព ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ។
ការឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងនៅវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅអគារ លេខ១០១បេ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រួចហើយនាំខ្លួនស្ត្រីរូបនេះ មកឆែកឆេរ បន្ទប់ជួលលេខ ៦អា ផ្លូវបេតុង ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទីកន្លែងស្នាក់ នៅជា មួយប្តីរបស់ខ្លួន ដែលអាចជាប់ពាក់ព័ន្ឋ នឹងសកម្មភាពនេះផងដែរ ។
នាយរងការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន លោក ប៉ុល និលឯក បានអោយដឹងថា ក្រោយការឃាត់ ខ្លួនជនសង្ស័យ កម្លាំងនគរបាលរបស់លោក បានរកឃើញថ្នាំញៀន ប្រភេទម្ស៉ៅស ចំនួន១កញ្ចប់ធំ និង៨ កញ្ចប់តូច ក្នុងនោះ ៦កញ្ចប់ ត្រូវបានស្ត្រីសង្ស័យ លាក់ក្នុងខោទ្រនាប់ ។
លោក ប៉ុល និលឯក បានបន្តថា ក្រោយទទួលព័ត៌មាន សម្ងាត់ពីសកម្មភាព ចែកចាយថ្នាំញៀនខាងលើនេះ ការិយាល័យជំនាញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់នាយការិយាល័យ លោក ប៊ន សំអាត បានសុំគោលការណ៍ណែនាំ ពីលោកឧត្តមសេនីយ៍ស្នងការចុះធ្វើ
បើតាមលោក ប៉ុល និកឯក ស្ត្រីសង្ស័យរូបនេះ ឈ្មោះ ង្វៀន ធីយ៉ាង ហៅ ខេង មួយ អាយុ ២៧ឆ្នាំ មុខជាង អ៊ុតសក់ នៅផ្សារកណ្តាល ។
មន្ត្រីនគរបាលរូបនេះ បានបន្តថា ក្រៅពីការដកហូត ថ្នាំញៀនខាងលើនេះ កម្លាំងនគរបាលរបស់លោក ក៏បាន ដកហួតឧបករណ៍ សម្រាប់កាច់សោម៉ូតូផងដែរ ដែលអាចជាប់ពាក់ព័ន្ធជនសង្ស័យជា
ក្រោយការឃាត់ខ្លួន ស្ត្រីរូបនេះ ត្រូវបាននាំខ្លួន ទៅកាន់ការិយាល័យប្រឆាំង ការជួញដូរគ្រឿង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលារការ ចាត់ការតាមផ្លូវច្បាប់ ៕