ឧត្តរមានជ័យៈ កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេ បញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខ កង កម្លាំង នៃកងពលតូចលេខ៤១ ។ ពិធីសំណេះសំណាល បានធ្វើឡើងនៅទីបញ្ជាការកងពលស្ថិតក្នុង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានការអមដំណើរ ពីសំណាក់នាយទាហានប្រចាំការ នៅទិស ឧត្តរមានជ័យ ជាច្រើនរូបទៀត ។
លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤១ បានរាយការណ៍ ពី ស្ថានការណ៍ទូទៅ នៅតំបន់ព្រំដែនថា មានសភាពជាធម្មតា ហើយកងកម្លាំងគ្រប់រូប នៅតែប្រកាន់ភ្ជាប់ ជានិច្ចនូវតួនាទីភារកិច្ចការពារបូរណភាពទឹកដី នៃមាតុភូមិ។ លោកឧត្តមសេនីយ៍ មេបញ្ជាការបានបន្ត ទៀតថា ក្រៅពីភារកិច្ចស្នូល កងកម្លាំងនៅបានយកចិត្តទុកដាក់ ដល់ការកសាងអង្គភាព ការហ្វឹកហ្វឺន ការកសាងភូមិដ្ឋានគ្រួសារ និងការបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបន្ថែមលើ គោលរបបដែលថ្នាក់លើបានឧបត្ថម្ភ ។
មានប្រសាសន៍នាឱកាសនោះ មនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការ កោតសរសើរ ចំពោះគំរូ វីរៈភាព និងស្មារតីលះបង់របស់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ ៤១ ដែលកន្លងមក បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។ នាយឧត្តម សេនីយ៍ គន់ គីម បានធ្វើការកត់សម្គាល់ផងដែរ នៅក្នុងស្ថានភាពស្ងប់នេះ កងពលបានបង្កើនការយក ចិត្ត ទុកដាក់ដល់ការងារហ្វឹកហ្វឺន បំប៉នសមត្ថភាព នាយទាហាន ហើយបានធ្វើជាជំហានៗ ស្របតាម ទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០១៤ ដែលអគ្គបញ្ជាការបានដាក់ចេញ ។
នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញកងកម្លាំង ប្រដាប់អាវុធទាំងអស់ត្រូវ ចូលរួមយ៉ាងសកម្ម ទប់ ស្កាត់បទល្មើសផ្សេងៗ នៅតាមព្រំដែនឱ្យបានខ្លាំងក្លាថែមទៀត ជាពិសេសកងកម្លាំងទាំងអស់ មិន ត្រូវពាក់ព័ន្ធនឹងបទល្មើសផ្សេងៗឡើយ ។
នាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំកងពលត្រូវបន្តផ្តោតជាសំខាន់ លើការងារគ្រប់ គ្រងទ័ព ការចិញ្ចឹមទ័ពឲ្យបានល្អ ជាពិសេស ជំរុញការងារអភិវឌ្ឍន៍ក្នុងភូមិគ្រួសារកងទ័ព តាមរយៈការ ដាំដុះឲ្យអស់លើផ្ទៃដីដែលបានផ្តល់ជូនកន្លងមក ៕