បន្ទាយមានជ័យ៖ ស្នងការខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានព្រមានដល់មន្រ្តីនគរបាល គ្រប់មូលដ្ឋាន ស្រុក-ក្រុងទាំងអស់ ត្រូវអនុវត្តឲ្យបាន នូវការលុបបំបាត់ល្បែងសុីសងគ្រប់ប្រភេទ និងជៀសវាងការលាក់បាំង ជនចែកចាយ គ្រឿងញៀន ពិសេសជៀសឲ្យឆ្ងាយ ពីការពាក់ពន្ធ័រឿងយកលុយ។
លោកថ្លែងបែបនេះ នៅឯសាលប្រជុំសាលាស្រុក ក្នុងពិធីប្រកាសប្តូរមុខតំណែង អធិការនៃអធិការដ្ឋានស្រុក ព្រះនេត្រព្រះ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។
លោក លី ប៊ុនរឹទ្ធិ អភិបាលស្រុកព្រះនេត្រព្រះ បានស្នើដល់លោក មាស រិទ្ធី ដែលបានទទួលភារកិច្ច ជាអធិការថ្មីជំនួស លោក កែវ ប៊ុនយឿត ដែលត្រូវចូលនិវត្តន៍នោះ ត្រូវពិនិត្យឡើងវិញ នូវរាល់ភាពអសកម្ម ដែលនៅសេសសល់ ជាពិសេសគឺការបំរើ សេវាជូនប្រជាពលរដ្ឋ ដែលគិតតែពីផលប្រយោជន៍ ៕