Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សភាអាម៉េរិក អនុម័ត​ចំពោះ​បណ្តឹង​ប្រឆំាង​លោក អូបាម៉ា

$
0
0

វ៉ាស៊ីនតោន៖ សភាអាម៉េរិក នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៤ (ពេលវេលានៅអាម៉េរិក) បានអនុម័តសេចក្តីសម្រេចចិត្ត នូវបណ្តឹងប្រឆំាងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដោយចោទប្រកាន់ថា ល្មើសទៅនឹងច្បាប់នីតិប្រតិបត្តិ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០១៤ថា សំលេងឆ្នោត ២២៥ ទល់នឹង ២០១ ដោយមាន ០៥សំលេងមកពី គណបក្សសាធារណរដ្ឋ បានបោះឆ្នោតប្រឆំាង និងគ្មានសំលេងគំាទ្រ សូម្បីតែមួយពីខាងប្រជាធិបតេយ្យ។
កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន គណៈកម្មាធិសភាបានអនុម័ត ជាមួយនឹងសំលេង ៧ ទល់នឹង៤ លើដំណោះស្រាយដែល អនុញ្ញាតឲ្យសភាបោះឆ្នោត ដើម្បីផ្តល់សិទ្ធិសម្រាប់បណ្តឹង ប្រឆាំងនឹងលោកអូបាម៉ា ដោយចោទប្រកាន់ថា លោកបានល្មើសនឹងច្បាប់ នីតិប្រតិបត្តិ។

ពាក្យបណ្តឹងនេះ ក៏ត្រូវលោកបានលោក អូបាម៉ា និងបក្សប្រជាធិបតេយ្យ ច្រានចោល ដោយអះអាងថា ជាឆាកល្ខោននយោបាយ នៅក្នុងជម្លោះស៊ីជម្រៅរវាង សភាគណបក្សសាធារណរដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>