Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្រ្តីកម្ពុជា-ថៃ ពិភាក្សាគ្នា លើការបណ្តុះបណ្តាល ជំនាញដល់ពលករ មុនចេញទៅធ្វើការ នៅប្រទេសថៃ

$
0
0

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានដាក់សំណើរចំនួន៣ ទៅខាងភាគីថៃ ដើម្បីរៀបចំ ការបណ្តុះបណ្តាល ជំនាញដល់ពលករខ្មែរ មុននឹងចេញទៅធ្វើការងារ ដោយស្របច្បាប់ នៅក្នុងប្រទេសថៃ ។

សំណើ៣នេះ ត្រូវបានលើកឡើង ក្នុងជំនួបរវាង លោកពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ជាមួយ Sandod Themsaw អ្នកជំនាញការជាន់ខ្ពស់ ផ្នែកអភិវឌ្ឍ មុខជំនាញ នៃក្រសួងការងារ របស់ប្រទេសថៃ ដែល ដឹកនាំ គណៈប្រតិភូ មកពិភាក្សាជាមួយភាគីកម្ពុជា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៤ ។

សំណើនេះរួមមាន (១)ស្នើឱ្យភាគីថៃ ជួយដោះស្រាយ នូវបញ្ហាមួយចំនួន ក្នុងនោះរួមមាន ការបំពាក់មូលដ្ឋាន ខាងសម្ភារ តាមរោងជាង និង ដោយសារតែ មជ្ឍមណ្ឌល នៅឆ្ងាយ ពីទីប្រជុំជន សិស្សមួយចំនួន ដែលមកសិក្សាពិបាក នឹងធ្វើដំណើរ ខាងមជ្ឈមណ្ឌលខ្វះខាត នូវមធ្យោបាយ ដឹកជញ្ជូន ដូច្នេះសូមភាគីថៃ ពិនិត្យលទ្ធភាពដើម្បី ជួយសម្រួលដល់ ការដឹកជញ្ជូន នេះ ហើយមួយ វិញទៀត ភាគីថៃអាចបញ្ជូន អ្នកជំនាញ ការខាងបច្ចេកទេស ដែលពាក់ព័ន្ធ ដើម្បីជួយអភិវឌ្ឍគុណភាព នៅទីនោះផង ។ (២). ភាគីកម្ពុជាចង់ស្នើ សុំភាគីថៃ ជួយសាងសង់មជ្ឍមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ មួយកន្លែង នៅ  ខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ថៃ ដើម្បីបណ្តុះបណ្តាល ពលករកម្ពុជា ឱ្យមានជំនាញ មួយច្បាស់លាស់មុន នឹងចេញ ទៅធ្វើការ ដោយស្របច្បាប់ នៅប្រទេសថៃ និង (៣) បច្ចុប្បន្នពលករខ្មែរ ដែលធ្វើការ ដោយខុសច្បាប់ ត្រូវអាជ្ញាធរថៃ ចាប់ បញ្ជូនមកកម្ពុជាវិញ ឥឡូវរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសម្រួល ឱ្យត្រឡប់ទៅធ្វើការ ដោយស្របច្បាប់ នៅប្រទេសថៃ កម្ពុជាមិនត្រឹមតែសម្រួល ឱ្យទៅត្រឹមតែ ស្របច្បាប់ប៉ុណ្ណោះទេ កម្ពុជាចង់បណ្តុះបណ្តាលឱ្យពួកគេ មានជំនាញច្បាស់លាស់ ទៀត ដូចទៅនឹង ការបញ្ជូនពលករ ទៅសាធារណរដ្ឋកូរ៉េដែរ ។

ជាការឆ្លើយតបសំណើ របស់កម្ពុជា លោក Sandod Themsaw បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការស្នើសុំ ឲ្យដោះស្រាយ បញ្ហាមួយ ចំនួន នៅក្នុងមជ្ឈមណ្ឌល អភិវឌ្ឍន៍ជំនាញ កម្ពុជា-ថៃ និងការសាងសង់ មជ្ឍមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ មួយកន្លែង នៅខេត្តបន្ទាយមានជ័យ ភាគីថៃកំពុង នឹងទទួយកបញ្ហានេះ ទៅជំរាបជូនទៅថ្នាក់ដឹកនាំ ដើម្បីយើងមានផែនការរយៈពេលខ្លី និងរយៈពេលវែងបន្តសហការគ្នា តទៅទៀត។ លោកបានគាំទ្រទាំងស្រុង ចំពោះសំណើរបស់កម្ពុជា ចំពោះការបណ្តុះ បណ្តាលពលករ មុននឹងបញ្ជូនទៅប្រទេសថៃនេះ ហើយសន្យាថា ភាគីទាំងពីរ កម្ពុជាថៃនឹងបន្ត ពិភាក្សាគ្នា ដើម្បីជំរុញ ឱ្យ ការងារនេះ ទទួលបានជោគជ័យបន្តទៀត ។

ជួសមុខឱ្យរដ្ឋមន្រ្តីក្រសួងការងារ លោក ពេជ សោភ័ន ក៏បានអំណរគុណ ដល់រាជរដ្ឋាភិបាល និងក្រសួង ការងារថៃ ជាពិសេស នាយកដ្ឋានអភិវឌ្ឍមុខជំនាញ នៃព្រះរាជាណាចក្រថៃ ដែលបានផ្តល់ជំនួយឧបត្ថម្ភ ផ្នែកសម្ភារ ក៏ដូចជា អភិវឌ្ឍផ្នែកជំនាញ នៅកម្ពុជា ជាពិសេស គឺការកសាង នូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន មកដល់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ ជំនាញកម្ពុជា-ថៃ នាពេលកន្លងមក៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>