Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ERA ស្នើឲ្យគណបក្សទាំងពីរ កុំយកសាច់ញាតិ ធ្វើការក្នុងស្ថាប័ន គ.ជ.ប ថ្មី

$
0
0

ភ្នំពេញ ៖ សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត (ERA) នឹងផ្ញើលិខិតជំហរមួយ ទៅកាន់គណបក្សប្រជា ជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤នេះ ស្នើឲ្យគណបក្សទាំងពីរ កុំយកសាច់ញាតិបង្កើត ធ្វើជាសមាជិកគណៈកម្មាធិការជាតិ រៀចំការបោះឆ្នោតថ្មី(គ.ជ.ប) ខណៈមាន សេចក្តីរាយការណ៍ថា លោក កឹម សុខា អនុប្រធានបក្សប្រឆាំង ចង់យកកូនស្រីរបស់ខ្លួន ដាក់នៅក្នុងគ.ជ.ប ។

នៅក្នុងសន្និសីទកាសែត រៀបចំដោយ ERA នាសណ្ឋាគារ អ៊ីមភើរៀល សៀលថ្ងៃព្រហស្បតិ៍នេះ លោក យ៉ង់ គឹមអេង ដែលជាតំណាង បានអានលិខិតចំហនោះថា បេក្ខជនសម្រាប់ជាសមាជិកស្ថាប័នជាតិ រៀបចំការបោះឆ្នោតត្រូវជាបុរស និងស្រ្តីដែលមានលក្ខណៈសម្បិត្តសំខាន់ ដែលមិនមែនជាប្ដី ឬ ប្រពន្ធ ឬសាច់ ញាតិបង្កើតរបស់ថ្នាក់ដឹកនាំ គណបក្សដែលមានអាសនៈ ក្នុងរដ្ឋសភារួមទាំងមានការសន្យា មិនមានជាសមាជិក នៃគណបក្សនយោបាយណាមួយឡើយ ។

នៅក្នុងលិខិតជំហរ របស់ ERA ដែលគ្រោងនឹងផ្ញើជូនគណបក្សទាំងពីរ នៅថ្ងៃដដែលនេះ មានចំណុច សំខាន់ៗមួយចំនួនទៀតរួមមាន ៖ ការធ្វើវិសោធនកម្ម នៃរដ្ឋធម្មនុញ្ញ ដាក់ស្ថាប័ន គ.ជ.ប នៅក្នុងរដ្ឋធម្ម នុញ្ញ ត្រូវតែមានចែងលម្អិត និងឲ្យបានច្បាស់ពីសិទ្ធអំណាច ការទទួលខុសត្រូវ ភាពឯករាជ្យ របស់ ស្ថាប័ន គ.ជ.ប ហើយអនុវត្តសមត្ថកិច្ចរបស់ខ្លួន ដោយតម្លាភាព និងមានការចូលរួមពីភាគីពាក់ព័ន្ធ , ស្ថាប័ន គ.ជ.បថ្មីនេះត្រូវមានអភ័យឯកសិទ្ធ និងត្រូវបានធានាមិនឲ្យមានការផ្លាស់ប្ដូរ ក្នុងអាណត្តិ លើក លែងតែសាមីខ្លួន ទទួលមរណភាព សាមីខ្លួនសុំលាឈប់ជាលាយលក្ខណ៍អក្សរ សាមីខ្លួនបាត់បង់ សម្បទា វិជ្ជាជីវៈ ។ ERA ក៏បានស្នើឲ្យគណៈកម្មការទាំងបីបង្កើត ដោយគណបក្សទាំងពីរ ត្រូវធ្វើការ ដោយឯករាជ្យ និងទទួលយកគ្រប់អនុសាសន៍ពីភាគីពាក់ព័ន្ធ ។

បើតាម លោក គល់ បញ្ញា នាយកប្រតិបត្តិ អង្គការខុមហ្វ្រែល និងជាសមាជិកមួយរូប របស់ERA ថ្លែងថា លិខិតជំហរនេះនឹងដាក់ជូនគណបក្សទាំងពីរ នៅថ្ងៃព្រហស្បតិ៍នេះ។

លោកបន្តថា" ERA បានរៀបចំសេចក្ដីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រហើយ ត្រៀមផ្ដល់ និងបកស្រាយសេចក្ដីស្នើទាំងនេះ បើសិនជាមានការស្នើសុំ ពីគណៈ កម្មាធិការ ឬក្រុមការងារនៃគណបក្សនយោបាយទាំងពីរ" ។

សូមបញ្ជាក់ថា ក្រុមការងារដែលបង្កើតឡើង ដោយគណបក្សទាំងពីររួមមាន ៖ គណៈកម្មការធ្វើ វិសោធកម្មបោះឆ្នោត, គណៈកម្មការធ្វើវិសោធកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា , គណៈកម្មការធ្វើវិសោធ កម្មរដ្ឋធម្មនុញ្ញ(បន្ថែមជំពូកទី១៥ថ្មី) ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>