Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឯកអគ្គរដ្ឋទូតបារាំង ប្តេជ្ញាជួយអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន

$
0
0

ភ្នំពេញ៖ ឯកអគ្គរដ្ឋបារាំង លោក Jean Claude Poimboeuf ដែលទើបចាប់ផ្តើមបំពេញការងារនៅក្នុងប្រទេស  កម្ពុជា បានថ្លែងប្តេជ្ញាថា ក្នុងអាណត្តិរបស់លោក លោកនឹងបន្តធ្វើឲ្យទំនាក់ទំនង និងទំហំពាណិជ្ជកម្មកម្ពុជា-បា  រាំង មានទំហំកាន់តែធំ ព្រមទាំងបន្តផ្តល់ជំនួយកាន់តែច្រើនថែមទៀត ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យកាន់  តែរីកចម្រើន។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅល្ងាចថ្ងៃទី៣១ ខែកក្កដា  ឆ្នាំ២០១៤នេះ។

តាមទំព័របណ្តាញសង្គមរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ទេសរដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារមួយចំនួន ជាមួយលោក Jean- Claude Poimboeuf ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារនោះ លោក Jean-Claude Poimboeuf បានសម្តែងការកោតសរសើរ ចំពោះទំនាក់ ទំនងប្រកបដោយភាពវិជ្ជមាន ដែលកំពុងកើតមានរវាងកម្ពុជា និង បារាំង។ លោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សា ផងដែរ ជាមួយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អំពីលទ្ធភាព នៃការបង្កើនទំហំពាណិជ្ជកម្ម និង កិច្ចសហប្រតិ  បត្តិការរវាងប្រទេសទាំងពីរ។

លោក Jean-Claude Poimboeuf បានប្តេជ្ញាចិត្តថា លោកនឹងផ្តល់ជំនួយដល់កម្ពុជា ដើម្បីអភិឌ្ឍន៍សេដ្ឋកិច្ចឲ្យ មានការរីកចម្រើន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ  ដល់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងគម្រោងគាំទ្ររបស់ប្រទេសបារាំង ផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា  ដែលតែជួយដល់ការអភិវឌ្ឍនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតបារាំង ដែលបានប្តេជ្ញាជួយលើកទឹកចិត្តឲ្យមានពាណិជ្ជ កម្ម និង ការវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យកម្ពុជាកាន់តែមានការប្រកួតប្រជែងនៅក្នុងទីផ្សារ ដែលរីក លូតលាស់ឡើង នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្នើឲ្យឯកអគ្គរដ្ឋទូតផ្តល់ការជួយជ្រោមជ្រែង ដល់ការរៀបចំកិច្ចពិភាក្សា  អំពីកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ជាមួយក្រសួងការបរទេសនៅទីក្រុងបារីស នាអំឡុង ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសបារាំង នាខែតុលាខាងមុននេះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល សង្ឃឹមថា៖ កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបារាំង នឹងបន្តកើនឡើង នៅ ពេលអនាគត ហើយអាចទាក់ទាញពាណិជ្ជកម្ម និង ការវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា៕


Viewing all articles
Browse latest Browse all 8042

Trending Articles