Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ភូមិសាស្ត្រ ស្រុកមួយចំនួន ក្នុងខេត្តរតនគិរី ប្រឈម នឹងបញ្ហាទឹកជំនន់ ទន្លេស្រែពក និងជំនន់ទឹកភ្លៀង

$
0
0

រតនគិរីៈ ប្រជាពលរដ្ឋ រស់នៅស្រុកលំផាត់ កំពុងទទួលរង ផលប៉ះពាល់ពី ទឹកជំនន់ទន្លេស្រែពក  និងទឹកជំនន់ទឹកភ្លៀង ដែលមានភ្លៀងធ្លាក់ជាប់ៗគ្នា ជាច្រើនមេប្រមាណជា១សប្តាហ៍កន្លងមកនេះ។

សូមបញ្ជាក់ផងដែរថា ស្រុកលំផាត់មានឃុំចំនួន៦ ក្នុងនោះឃុំសេដា រងផលប៉ះពាល់ ចំនួន១ភូមិ ឃុំល្បាំង១ រងផលប៉ះពាល់ ចំនួន២ឃុំ  និងឃុំជ័យឧត្តម រងផលប៉ះពាល់ ចំនួន៦ភូមិ បណ្តាលឲ្យប៉ះពាល់ ផលដំណាំ សត្វពាហនៈ និងទីជម្រករបស់បងប្អូនប្រជាពលរដ្ឋ។

បើតាមលោក សូយ ថាយ អធិការនគរបាលស្រុក លំផាត់ បានប្រាប់ឲ្យដឹងថា ចាប់តាំងពីមានភ្លៀងធ្លាក់រហូត ដល់ថ្ងៃនេះ (ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤) ទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេស្រែពក បានជន់លិចអស់ចំនួន៩ភូមិក្នុងនោះឃុំជ័យឧត្តមមានចំនួន៦ភូមិរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ព្រោះមានភូមិសាស្ត្រនៅជាប់មាត់ទន្លេស្រែពក។

បើលោកយូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុននិយម បានប្រាប់ឲ្យដឹងនៅព្រឹក ថ្ងៃទី០១ ខែសីហា នេះថា កំពស់ទឹកទន្លេស្រែពក មានកម្ពស់១០,៦០ម៉ែត្រ នៅពុំទាន់រងផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែកំពស់ទឹកទន្លេនេះវានឹងហក់ឡើងឆាប់រហ័ស រហូតដល់១២ម៉ែត្រពោលគឺ កំរិតប្រកាសអាសន្ន។

លោកយូ ឡា បន្ថែមឲ្យដឹងទៀតថា អាជ្ញាធរខេត្តបាន ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយ ដល់ ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងត្រៀមកម្លាំង និងមធ្យោបាយដើម្បីជួយអន្តរាគមន៍ពួកគាត់។ ដោយឡែកការធ្វើចរាចរណ៍រវាងទីរួមក្រុងបានលុង និងទីរួមស្រុកវ៉ើនសៃ តាមផ្លូវជាតិលេខ៧៨Aបានកកស្ទះជាអន្លើៗ ដោយសារតែស្ពានកាចូន ក្រោមត្រូវបានជំនន់ទឹកភ្លៀងហូរជន់លិចកាលពី ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤នេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>