Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កិច្ចប្រជុំរវាង CPP និងCNRP ស្តីពី អង្គការរៀបចំ ការបោះឆ្នោត ជិតសម្រេច ១០០ភាគរយ

$
0
0

ភ្នំពេញ៖ តាមការអះអាង របស់មន្ត្រីជាន់ខ្ពស់របស់ គណបក្ស ប្រជាជនកម្ពុជា (CPP) និងគណបក្ស សង្គ្រោះជាតិ (CNRP) បានថ្លែងរួមគ្នាថា ច្បាប់ស្តីពីអង្គការរៀបចំការ បោះឆ្នោតសម្រេចបាន ៩៥ភាគរយហើយ។

ថ្លែងបន្ទាប់ពី លោក សុខ ឥសាន្ត អ្នកតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំ ក្រុមការងារវិសោធនកម្ម រដ្ឋធម្មនុញ្ញរវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា ក្រុមការងាររបស់ គណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ បានបំពេញតួនាទីរបស់ខ្លួន ៤ម៉ោង បានទទួលបានជោគជ័យ គួរជាទីមោទនភាព បានសេចក្តីថា បើនិយាយពី ១០០ ភាគរយ គឺសម្រេចបាន៩៥ភាគរយ ដូច្នេះនៅសល់ចំណុចតិចតួច ទុកឲ្យថ្នាក់ដឹកនាំ កំពូលរបស់គណបក្ស ទាំងពីរសម្រេច។

លោក បានបន្ថែមថា “សល់តែពាក្យមួយទេ នៅក្នុងកំណត់ហេតុបានបញ្ជាក់ហើយ គឺថាពាក្យស្វ័យភាព អីចឹងស្វ័យភាពនេះ ហើយនៅមិនទាន់ហានសម្រេច រវាងក្រុមការងារទាំងពីរទេ គឺទុកឲ្យថ្នាក់ដឹកនាំសម្រេច”។
អ្នកតំណាងរាស្ត្ររូបនេះ បានបញ្ជាក់ថា មាត្រា១៥០ និង១៥១ គឺសម្រេចបាន៩៥ភាគរយហើយ គឺអត់មាន បញ្ហាអីត្រូវស្រពិចស្រពិលទៀតទេ គឺនៅតែពាក្យស្វ័យភាពមួយ ដែលទុកជូនថ្នាក់ដឹកនាំគណបក្សទាំងពីរ។ ចំពោះរឿងអភ័យឯកសិទ្ធិ បានដោះស្រាយគ្នាហើយ នៅក្នុងការងារនេះ ហើយបានបញ្ចូលទៅក្នុងច្បាប់ ស្តីពីអង្គការ ចាត់តាំងនៃការបោះឆ្នោត។

លោក គឹម សូភិរិទ្ធ អ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ បានប្រសាសន៍ថា អភ័យឯកសិទ្ធិ របស់សមាជិក គ.ជ.ប មាន គឺមានការការពាតាមផ្លូវច្បាប់ ដែលពួកគាត់អាចទទួលបានឯករាជ្យភាព មិនមាន ការភ័យខ្លាចនៅពេលធ្វើការងារ ដូចចៅក្រម និងដូចក្រុមប្រឹក្សាធម្មនុញ្ញ។ លោកបានបន្ត ថា “នៅក្នុងនេះ ច្បាប់ស្តីពីការបង្កើតអង្គការហ្នឹងណា អីចឹងគ្រាន់តែថាយើងផ្តល់ការការពារដល់ពួកគាត់ វាមិនមានតម្លៃដូច អភ័យឯកសិទ្ធិ ប៉ុន្តែមានតម្លៃប្រហាក់ប្រហែលនឹងអភ័យឯកសិទ្ធិដែរ កុំមានការភ័យខ្លាំង នៅពេលបំពេញការងារ”។

លោក សុខ ឥសាន្ត បានបន្ថែមថា តាមច្បាប់ជាតិ និងអន្តរជាតិចំពោះច្បាប់អភ័យឯកសិទ្ធិមាន ៣សំខាន់ គឺទី១. អភ័យឯកសិទ្ធិរបស់ប្រមុខរដ្ឋ ឬព្រះមហាក្សត្រ, ទី២. អភ័យឯកសិទ្ធិរបស់សភា និងទី៣. អភ័យឯកសិទ្ធិ របស់អ្នកការទូត។ ដូច្នេះហើយចំពោះ គ.ជ.ប ក៏ដូចជាក្រុមប្រឹក្សាធម្មនុញ្ញ តុលាការ គឺយកលក្ខណៈ ប្រហាក់ប្រហែលគ្នា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>