Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមបាល់ទាត់ AMRU RICE លើកពានរង្វាន់ ស្រូវអង្ករកម្ពុជា ឆ្នាំ២០១៤

$
0
0

ភ្នំពេញ៖ការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់របស់ បណ្តាក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដែលដាក់ឈ្មោះថា «ពានរង្វាន់ស្រូវអង្ករកម្ពុជាឆ្នាំ២០១៤» បានបញ្ចប់ហើយ ដោយក្រុមបាល់ទាត់ របស់ក្រុមហ៊ុននាំចេញអង្ករ AMRU RICE ជាអ្នកគ្រងពានរង្វាន់នេះ ។

ការប្រគួតដណ្តើម ពានរង្វាន់ខាងលើនេះ បានចាប់ផ្តើមចាប់តាំងពីខែ មិថុនា មក ដោយចាប់ផ្តើម ប្រកួតរាល់ថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យ ត្រូវចំណាយពេល ៨សប្តាហ៍ពេញ។ ការប្រកួតមាន ១២ក្រុម ដែលអ្នកលេងទាំង អស់សុទ្ធសឹងជាបុគ្គិលបម្រើការងារ ក្នុងក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដឹកជញ្ជូន មួយចំនួន សរុប២២ក្រុមហ៊ុន។ ក្រុមទាំង ១២រួមមាន ក្រុម Fasmec FC ក្រុម Amru Rice FC ក្រុម CP Rice ក្រុម Khmer Food Nyk FC ក្រុម NKL FC ក្រុម Soma FC ក្រុម Mega Green FC ក្រុម White Gold FC ក្រុម Thmor Kol United ក្រុម CAROMA FC ក្រុម Pkha Rumduol FC និង ក្រុម GR FC។

ជាលទ្ធនៃការប្រកួត បាល់ទាត់ដណ្តើម ពានរង្វាន់អង្ករឆ្នាំ២០១៤ ត្រូវបញ្ចប់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤ ដោយក្រុមបាល់ទាត់ AMRU RICE ជាអ្នកលើកពាន បន្ទាប់ពីយកឈ្នះ ក្រុមបាល់ទាត់ CP RICE ដោលលទ្ធផល ៦-១ ។ សរុបមកក្រុម AMRU RICE ទទួលបានជ័យលាភីលេខ១ ក្រុម CP RICE ទទួលបានលេខ ២ និងក្រុម ផ្ការំដួលទទួលបាន ជ័យលាភីលេខ ៣ ខណៈក្រុមហ៊ុន CAR OMA ក្លាយជាក្រុមលេខ Fair Play នៃការប្រកួត។ ចំណែកឯកីឡាករ ដែលទទួលបានស្បែកជើងមាស បានទៅលើកីឡាករ សំបូរ ស៊ុតបាល់បាន១៨គ្រាប់ មកពីក្រុមផ្ការំដួល។

លោក ដួង សារៈ អ្នកដឹកនាំរៀបចំការ ប្រកួតបាល់ទាត់នៃកម្មវិធីខាង លើបានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា មុននឹងឈានដល់ការ ប្រកួតដណ្តើមពានរង្វាន់នេះ ដំបូងឡើយពួកយើងដែលជា ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ តែងតែណាត់គ្នាប្រកួតជាលក្ខណៈមិត្តភាពថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ តែដល់ពេលចេះតែប្រកួត យូរៗទៅក៏គិតឃើញចង់បង្កើត ការប្រកួតពាន់រង្វាន់ឡើង ដើម្បីឲ្យមានការចូលរួមលេងកីឡារ បង្កើតសាមគ្គីភាពក្នុង វិស័យស្រូវអង្ករកាន់តែច្រើន។

លោកបន្តថា «បំណងដែលយើងរៀប ចំការប្រកួតនេះឡើង ក្នុងគោលបំណង២ធំៗ ទី១-ចង់ផ្សព្វផ្សាយភាពល្បីល្បាញនៃអង្ករកម្ពុជា តាមរយៈការឈ្នះពានរង្វាន់ជា អង្ករមានរសជាតិឆ្ងាញ់លេខ១ របស់ពិភពលោក ដោយទទួលបានជ័យលាភីលេខ១ ពីរឆ្នាំជាប់គ្នា ដោយលើកទី១នៅឆ្នាំ២០១២ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី និងលើកទី២ ឆ្នាំ២០១៣ នៅទីក្រុងហុងកុងប្រទេសចិន។ និងគោលបំណងទី២- ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៃបណ្តាក្រុមហ៊ុននាំចេញអង្ករ និង រោងម៉ាស៊ីនកិនស្រូវ រួមកម្លាំងគ្នាដើម្បីប្រកួតប្រជែកនឹងបរទេស»។

លោក ដួង សារៈ បន្តថានេះជាលើកទី១ ដែលក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ បានរួមគ្នារៀបចំ ហើយសម្រាប់ឆ្នាំក្រោយពួកយើងនឹងធ្វើឲ្យធំជាងឆ្នាំនេះ៕

Photo by LookingTODAYPhoto by LookingTODAYPhoto by LookingTODAY


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>