កំពង់ចាម ៖ ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម អាចនឹង ប្រកាសអាសន្ន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤នេះ ខណៈកម្ពស់ទឹក គិតត្រឹមល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤ មានកម្ពស់ ១៥,០៧ ម៉ែត្រ ។
ស្នងការនគរបាល ខេត្តកំពង់ចាម លោក បែន រ័ត្ន បានថ្លែងឲ្យដឹងថា តាមការពិភាក្សា ជាមួយមន្រ្តី ជំនាញ កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម អាចប្រកាសអាសន្ន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ដែលមានកម្ពស់ទឹក១៥,២០ម៉ែត្រ ។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំង ប្រដាប់អាវុធ ជាច្រើននាក់ ទាំងកម្លាំងនគរបាល អាវុធហត្ថ និងកម្លាំងយោធា បានត្រៀមរួចជាស្រេច អមដោយមធ្យោបាយ ជាច្រើនគ្រឿង ក្នុងជួយជម្លៀស ប្រជាពលរដ្ឋ និងសង្គ្រោះប្រជាពលរដ្ឋ ដែលអាចប៉ះពាល់ ដោយគ្រោះទឹកជំនន់ ខណៈ ផ្ទះជាច្រើនខ្នង ត្រូវបានរុះរើ ជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។
យោងតាម របាយការណ៍ របស់ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម បានបង្ហាញថា ជំនន់ទឹកទន្លេមេគង្គបណ្តាលឲ្យលិច និ
ដោយឡែក ចំពោះសត្វពាហនៈ ប្រជាពលរដ្ឋខ្លះគាត់បានយកទៅកាន់ទីទួលសុវត្ថិភាព។ ទី២ ស្រុកកោះសូទិន លិចផ្លូវបេតុង ប្រវែង១១គីឡូម៉ែត្រ លិចផ្លូវគ្រួសក្រហម៣គីឡូម៉ែ
និងស្រុតផ្លូវ គ្រួសក្រហម០៣ ម៉ែត្រ ។ ទី៣ ស្រុកស្រីសន្ធរ ដាច់ផ្លូវឃុំកោះអណ្តែត ប្រវែង៧០ម៉ែត្រ ជម្រៅ ៥០ស.ម ដាច់ផ្លូវឃុំព្រែករំដេង ប្រវែង១០ម៉ែត្រ ជម្រៅ២០ស.ម ជួយរុះរើ ផ្ទះប្រជាពលរដ្ឋ ៣ខ្នង នៅឃុំកោះអណ្តែត៕