Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ចាន់ ចេង បេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោត CNRP ខេត្តកណ្តាល អាចប្រឈមមុខ នឹងការជាប់ពន្ធនាគារ

$
0
0

ភ្នំពេញ ៖ យោងតាម ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រឆាំង បានបង្ហើបឱ្យដឹងថា ករណីជនល្មើស លោក ចាន់ ចេង ដែលជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្ស សង្គ្រោះជាតិនោះ នឹងត្រូវតុលាការខេត្តកណ្តាល ប្រកាសសាលក្រមនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ខាងមុខនេះ ហើយលោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគារទៀតផង។

យោងតាមអ្នកច្បាប់ បានលើកឡើងថា ប្រសិនបើនៅពេលនោះតុលាការ ប្រកាសសាលក្រមស្ថាពរ ដោយបញ្ជាក់ថា លោក ចាន់ ចេង មានទោស ក្នុងបទល្មើសពាក់ព័ន្ធ នឹងការធ្វើសកម្មភាពរំដោះ អ្នកទោសចេញពីពន្ធនាគារកាលពីកន្លងទៅ គឺលោក ចាន់ ចេង នឹងត្រូវប្រឈមការជាប់ពន្ធនាគារ តាមអំណាចសាលក្រមស្ថាពរ។

អ្នកច្បាប់បានពន្យល់បន្តថា ដរាបណាបេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោត មិនទាន់បានចូលស្បថ ដើម្បីបានអភ័យ ឯកសិទ្ធិសម្រាប់ការពារ ខ្លួនទេនោះ គឺលោក ចាន់ ចេង អាចនឹងត្រូវប្រឈមការចាប់ខ្លួន ប្រសិនបើតុលាការ រកឃើញកំហុស និងមានភស្តុតាងជាក់ស្តែងក្នុងការ ដាក់បន្ទុក។

ម៉្យាងវិញទៀត បើទោះជាមានអភ័យឯកសិទ្ធិ ជាអ្នកតំណាងរាស្ត្ររួចហើយក្តី ប៉ុន្តែអភ័យឯកសិទ្ធិ មានប្រសិទ្ធភាពក្នុងការការពារខ្លួនបាន តែក្នុងករណីអត់ទាន់មានសាលក្រមស្ថាពរ របស់តុលាការតែប៉ុណ្ណោះ តែបើមានសាលក្រមសា្ថពរហើយនោះ គឺលោក ចាន់ ចេង អាចនឹងត្រូវជាប់ឃុំ។ ប៉ុន្តែបើលោក ចាន់ ចេង បានចូលស្បថ ហើយមានអភ័យឯកសិទ្ធិរួចហើយនោះ និងបើជាប់ពន្ធនាគារហើយ ក្នុងករណីចង់រួចខ្លួនឱ្យ មានសេរីភាពវិញ លុះត្រាតែមានព្រះរាជក្រិត្យ លើកលែងទោសពីព្រះមហាក្សត្រ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>