Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណបក្ស ប្រជាជនកម្ពុជា ស្រុកកោះធំ ទទួលសមាជិកថ្មី ១.៤៦២នាក់

$
0
0

កណ្តាលៈ គណបក្សប្រជាជនកម្ពុជាស្រុកកោះធំ នៅព្រឹកថ្ងៃទី២៧ និងថ្ងៃទី២៩ ខែវិច្ឆិកា បានធ្វើពិធី បញ្ចូលសមាជិកថ្មី ដែលសុទ្ធតែជាយុវជនចំនួន ១.៤៦២នាក់។

ពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកគណបក្ស ប្រជាជនកម្ពុជានៅក្នុងស្រុកកោះធំ បានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងមូលដ្ឋានស្រុក កោះធំ លោក ជឹម សុខខុន លោក ឈាង រ៉ា លោក ចាន់ សុខុម និង លោក លុយ ធៀម ព្រមទាំងសមា ជិកសមាជិកាគណៈពង្រឹងការងារក្នុងស្រុកកោះធំជាច្រើនរូបទៀត។

ក្រុមយុវជន ដែលបញ្ចូលក្នុងសមាជិកគណបក្សប្រជាជនថ្មីនេះ មកពីឃុំឈើខ្មៅ ១៦២នាក់ ស្រី ៥៧ នាក់, ឃុំកោះធំខ ២០៩នាក់ ស្រី ៨៣នាក់, ឃុំព្រែកស្តី ៣៧៥នាក់ ស្រី ១៦៥នាក់ ឃុំសំពៅពូន ៧១៦ នាក់ ស្រី ៣៥៦នាក់។

នៅក្នុងឱកាសបញ្ចូលសមាជិកថ្មីនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា យុវជន គឺជាទំពាំងស្នងឬស្សី ហើយលោកក៏បានអំពាវនាវដល់ក្រុមយុវជនទាំងអស់គាំទ្រ និងបោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ លោកប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ក៏បានលើកឡើងផងដែរថា ក្រោមចក្ខុ វិស័យដ៏មុតស្រួច ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយអភិវឌ្ឍន៍កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនោះ  រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ បានដាក់ចេញនូវគោលនយោបាយ ជំរុញការនាំ អង្ករចេញឱ្យបាន ១ លានតោននៅឆ្នាំ២០១៥។ ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានសម្រេចនូវកិច្ចការ ដែលជាកិត្តិយសដ៏ធំធេងជូនជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ទាំងអស់ គឺការបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ប្រកបដោយជោគជ័យ ក្នុងនាមកម្ពុជាជា ម្ចាស់ផ្ទះ។

លោក ស៊ុន ចាន់ថុល ក៏បានឡើងលើកពីសមិទ្ធផលនានា ដែលសម្រេចបាននៅក្នុងស្រុកកោះធំ រួម មាន៖ ស្ពានលើកដែក ដែលបានសាងសង់រួចជាស្ថាពរ  ផ្លូវលេខ ១១០ ដែលកំពុងសាងសង់។ មិនតែ ប៉ុណ្ណោះ ស្ពានកោះធំ  និងផ្លូវជាតិលេខ ២១ នឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>