Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គ្រូបង្វឹកក្លឹបប្រដាល់ តាមខេត្តត្អូញត្អែរ ពីការលំបាកក្នុងការ ចាប់គូប្រកួតតាម ប៉ុស្តិ៍ទូរទស្សន៍

$
0
0

ភ្នំពេញៈគ្រូបង្វឹករបស់ក្លឹបប្រដាល់ តាមបណ្តាខេត្តមួយចំនួន បានត្អូញត្អែរនូវ ទុក្ខលំបាករបស់ខ្លួនចំពោះ ការដែរ ស្ថានីយ៍ទូរទស្សន៍ ដែលរៀបប្រកួតកីឡាប្រដាល់ ប្រចាំសប្តាហ៍ មិនបានផ្តល់លទ្ធភាព ឲ្យកីឡាករប្រដាល់ក្នុង ក្លឹបរបស់ខ្លួន អាចចូលរួមប្រកួតបាន ពោលគឺ ពួកគាត់បានព្យាយាមស្នើសុំ ប្រកួតជាច្រើនលើកច្រើនសារ យ៉ាងណាក៏ដោយ ក៏លទ្ធភាពបានចូលរួមតិចតួចបំផុត សឹងថាមិនអាចទទួលបាន។

គ្រូបង្វឹកក្លឹបប្រដាល់ទាំងនោះ បានសម្តែងនូវក្តីព្រួយបារម្ភថា ប្រសិនបើនៅតែមាន ការរើសអើង ប្រកាន់បក្សពួកដូច្នេះ ទៀតក្លឹបរបស់ពួកគាត់ នឹងត្រូវបិទទ្វារ ព្រោះគ្មានសិស្ស បន្តទៀតទេ។

ជាក់ស្តែង លោក ផុន ដាំផា ជាគ្រូបង្វឹករបស់ក្លឹប កងកេងខេត្តបាត់ដំបង បានត្អួញត្អែរទុក្ខលំបាក របស់ខ្លួនប្រាប់ LookingTODAY នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ ថា សព្វថ្ងៃនេះ ក្លឹបនៅតាមខេត្តពិបាកខ្លាំងណាស់ ក្នុងការចូលរួមប្រកួត នៅភ្នំពេញ ជាពិសេសគឺរាល់ការស្នើសុំ ឲ្យអ្នករៀបចំផ្គូរផ្គង់ កីឡាករឲ្យប្រកួតនៅតាម សង្វៀនប្រដាល់មួយចំនួន ដើម្បីដាក់ឲ្យកូនសិស្ស របស់គាត់បានចូលរួមប្រកួត ។

លោកបន្ថែមទៀតថា អ្នកផ្គូផ្គងដែលយ៉ាបជាងគេនោះ គឺលោក អែម ចាន់សុផល ពីព្រោះរាល់ពេលលោកស្នើសុំម្ដងៗ គឺលំបាកណាស់ទម្រាំ តែបានដាក់ឲ្យប្រកួតមួយគូៗ ត្រូវចំណាយពេលរាប់ខែឯណោះ។ ដូចនេះលោកចង់ឲ្យអ្នករៀបចំ ផ្គូផ្គងការប្រកួត តាមសង្វៀនទាំងអស់ ជាពិសេសលោក អែម ចាន់សុផល ត្រូវចេះយោគយល់កីឡាករ ដែលគ្នាមកពីតាម បណ្ដាលខេត្តផង ពីព្រោះការបង្កើតក្លឹបមួយៗ មិនមែនងាយស្រួលនោះទេ ហើយកីឡាករទាំងអស់ក៏មិនងាយ នឹងបានបញ្ចេញសមត្ថភាព របស់គេនោះដែរ បើមើលឃើញ តែគ្នាឯងបែបនេះ ។

លោកបន្ដទៀត«អាបញ្ហាបែបនេះ វាមិនមែនមានតែនៅលើក្លឹប របស់ខ្ញុំនោះទេ គឺវាមានច្រើនណាស់នៅក្លឹប ដែលមាននៅ តាមបណ្ដាលខេត្តនានា ប៉ុន្ដែគ្រូតាមក្លឹបទាំងនោះ មិនហ៊ាននិយាយ ចំណែកខ្ញុំវិញ គិតថា បើខ្ញុំមិននិយាយទៀត វានឹងធ្វើក្បាច់គុនបុរាណខ្មែរ យើងរលាយនៅថ្ងៃណាមួយ ជាមិនខាន ពីព្រោះកីឡាករដែលមាន សមត្ថភាពពិតបែរជា នៅស្ងៀមគ្មានប្រយោជន៍ទៅវិញ ។ ទាំងនេះជាកត្តាដែលធ្វើឲ្យ ពួកគេលាឈប់ពីវិស័យកីឡា »។

គ្រូបង្វឹកខាងលើបន្តថា លើកឡើងរបស់ខ្លួនទាំង ប្រថុយប្រថានបែបនេះ គឺពិតជាប៉ះពាល់ដល់ ផលប្រយោជន៍របស់បុគ្គលមួយចំនួន ជាក់ជាមិនខាន និងធ្វើឲ្យគេមិនសប្បាយចិត្ត ជាមួយរូបលោក ថាមិនត្រូវអាចនឹងផ្តាច់ ដង្ហើមក្លឹបរបស់លោកគ្រូ តែម្តងក៏ថាបាន។ ប៉ុន្តែការធ្វើបែបនេះ មិនមែនលោកគ្រូចង់ឲ្យតែ កូនសិស្សរបស់លោក បានចូលរួមប្រកួតតែឯងទេ។ លោកចង់ឲ្យកីឡាករ នៅតាមក្លឹបផ្សេងៗទៀត បានចូលរួមទាំងអស់គ្នា ដើម្បីលើកស្ទួយវិស័យ កីឡានៅកម្ពុជា ។

លោកគ្រូ ផុន ដាំផា សំណូមពរដល់សហព័ន្ធកីឡា ប្រដាល់កម្ពុជា និងជាពិសេសដល់បណ្តា អ្នកគ្រប់គ្រង រៀបចំការប្រកួតនៅ តាមស្ថានីយ៍ទូរទស្សន៍ មេត្តាជួយពិនិត្យ និងសម្រួលដល់បណ្តា ក្លឹបប្រដាល់តាមខេត្តផង ឲ្យពួកគេទទួលបានសិទ្ធិស្មើគ្នា រវាងក្លឹបនៅទីក្រុង និងជនបទ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់គ្រូ ប្រដាល់ក្លឹបកងកេង ខេត្តបាត់ដំបងរូបនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល (គេហទំព័រដើមអម្ពិល, កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិល, គេហទំព័រ LookingTODAY) បានទាក់ទងសុំការ អត្ថាធិប្បាយពីលោក តែ ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់ តែទូរស័ព្ទលោក មិនអាចទាក់ទងបាន ។

ចំណែក លោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធ កីឡាប្រដាល់កម្ពុជា បានបដិសេធមិនធ្វើ អត្ថាធិប្បាយ ដោយលោកលើកឡើងថា «ខ្ញុំអត់ជឿថា ប្អូនជាអ្នកសារព័ត៌មានទេ ទល់តែជួយផ្ទាល់ ទើបផ្តល់បទសម្ភាសន៍បាន»៕

Looking Today


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>