Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បុរស​ ជាអ្នកសុំទាន ២នាក់ កាប់គ្នា អ្នកចាញ់ ដេកពេទ្យ អ្នកឈ្នះដេកគុក

$
0
0

កណ្តាល : បុរសវ័យចំណាស់ ២នាក់ បានដេញកាប់គ្នា ពេញរមណីយដ្ឋានកៀនស្វាយក្រៅ បណ្តាលឲ្យរងរបួស រៀងៗខ្លួន ខណ:ពួកគេទាំងពីរនាក់នេះ ដណ្តើមគ្នារកកន្លែងចងអង្រឹងដេក ហើយត្រូវបាន សមត្ថកិច្ចដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ឯក្រុងភ្នំពេញ ។

ហេតុការណ៍កាប់ប្រហារគ្នា ព្រោះតែដណ្តើមទីតាំងចងអង្រឹងដេកនេះ កើតឡើង កាលពីវេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅក្នុងរមណីយដ្ឋាន ធម្មជាតិ កៀនស្វាយក្រៅ ក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោក ប៉ា សំអិត អធិការ នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា គូជម្លោះទាំងពីរនាក់នេះ ម្នាក់ឈ្មោះ ទិត ខិន អាយុ ៦៣ឆ្នាំ រស់នៅ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកភាគីម្ខាងទៀត ឈ្មោះ ចាន់ ជន់ អាយុ ៤៤ឆ្នាំ រស់នៅភូមិ ជប់ព្រីង ឃុំថ្មី ស្រុកកំពង់លាវ ខេត្តស្វាយរៀង ។ ពួកគេទាំង២នាក់នេះ រកស៊ីសុំទាននៅរមណីយដ្ឋានកៀនស្វាយ ។

បើតាមសេចក្តីរាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា  មានបុរសជាអ្នកសុំទាន២នាក់ បានឈ្លោះគ្នា រឿងកន្លែង ចងអង្រឹង ដេកពេលថ្ងៃ ស្រាប់តែមួយសន្ទុះ ភាគីរងរបួសធ្ងន់ ឈ្មោះ ចាន់ ជន់ បានស្ទុះទៅដាល់មុខលើភាគីម្ខាងទៀតចំមុខ ជាច្រើនដៃ ខណ:នោះភាគី ឈ្មោះ ទិត ខិន បានយកពូថៅ កាប់ទៅលើឈ្មោះ ចាន់ ជន់ ជាច្រើនពូថៅ បណ្តាលឲ្យធ្លាយពោះវៀន រង របួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកៀនស្វាយ ប៉ុន្តែដោយស្ថានភាពមុខរបួសធ្ងន់ធ្ងរ ទើប លោកអធិការ ប៉ា សំអិត អធិការស្រុកកៀនស្វាយ បញ្ជាឲ្យដឹកបន្តមកសង្គ្រោះនៅមន្ទីរពេទ្យ ឯក្រុងភ្នំពេញ ។

បច្ចុប្បន្នជនដៃដល់ ឈ្មោះ ទិត ខិន ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងរឿង ដើម្បីចាត់ការតាមនីតិវិធី ច្បាប់ ។ ចំណែក អ្នករងរបួស ធ្លាយពោះវៀន ត្រូវបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>