ចាប់ពីថ្ងៃនេះតទៅ បណ្តាអ្នកប្រើប្រាស់ Nokia X និង Nokia XL នឹងទទួលបាននូវមុខងារ រួមជាមួយនឹង លក្ខណៈពិសេសថ្មី ជាច្រើននៅក្នុង ទូរស័ព្ទរបស់ខ្លួន បន្ទាប់ពីធ្វើការដំឡើងកម្មវិធីថ្មី (Software Update) ។
តាមរយៈមុខងារថ្មីមួយ ឲ្យឈ្មោះថា App Switcher, កម្មវិធីកំណែប្រែថ្មី ផ្តល់នូវវិធីដ៏ងាយស្រួល បំផុតក្នុងការពិនិត្យ មើលកម្មវិធីអ្វីខ្លះ ដែលកំពុងដំណើរការ ស្រដៀងគ្នាទៅនឹងអ្វី ដែលមាននៅក្នុង Nokia X2 ដែរ។ ដើម្បីប្រើប្រាស់មុខងារ App Switcher, គ្រាន់តែយក ម្រាមដៃទៅប៉ះ ផ្នែកខាងលើនៃទូរស័ព្ទ រួចអូសចុះក្រោម ហើយចុចលើនិមិត្តសញ្ញា App Switcher។ បន្ទាប់មកជ្រើសរើសកម្មវិធី ដែលចង់ចូលទៅប្រើប្រាស់ ឬ លុបកម្មវិធីនោះ ដោយចុចលើសញ្ញាខ្វែង ។
ក្រៅពីនេះ នៅមានកម្មវិធីសំខាន់ៗ មួយចំនួនទៀតដែល ផ្តល់ជូនដោយក្រុមហ៊ុន Microsoft ។ កម្មវិធី ទាំងនោះរាប់បញ្ចូលទាំង កម្មវិធីអ៊ីមែល Outlook, កម្មវិធីសម្រាប់ ផ្ទុកឯកសារ OneDrive, កម្មវិធីកំណត់ត្រា OneNote ដូច្នេះអ្នកប្រើប្រាស់ គ្រប់គ្នាអាចប្រើប្រាស់ អ៊ីមែល, ទូឯកសារអនឡាញ, និងសៀវភៅកំណត់ហេតុ អនឡាញបានយ៉ាង ងាយស្រួល។ ដោយឡែកកម្មវិធីអ៊ីមែល Outlook.com មិនត្រឹមតែផ្តល់លទ្ធភាព ឲ្យអតិថិជនប្រើប្រាស់អ៊ីមែល បានច្រើន Accounts ប៉ុណ្ណោះទេ គឺវាថែមទាំងអាចសំយោគ បញ្ចូលគ្នានូវ Notification, ប្រតិទិន និង កំណត់ត្រាលេខ ទំនាក់ទំនងទៀតផង។
ស្របពេលជាមួយគ្នានេះដែរ កម្មវិធី Nokia Store ក៏ទទួលបានការកែលំអដែរ ដោយផ្តល់នូវភាពងាយ ស្រួលជាងមុននៅក្នុងការរាវរក និងទាញយកហ្គែម ឬ កម្មវិធីផ្សេងយក ទៅប្រើប្រាស់។ លើសពីនេះ Nokia Store ថែមទាំងមាន Stores ដែលផ្តល់ជូនដោយ ភាគីទីបីទៀតផង បានសេចក្តីថា គ្រប់ Stores ទាំងអស់ស្ថិតនៅក្រោមដំបូលតែមួយ ។
ចាប់ពីថ្ងៃនេះតទៅ កម្មវិធីកំណែប្រែថ្មីនឹងមានផ្តល់ជូននៅក្នុង Nokia X និង Nokia XL តាមរយៈការផ្តល់ អ៊ិនធឺណិត (OTA ឬ over-the-air update) ។ នៅពេលកំណែ ប្រែថ្មីនោះរួចរាល់ នឹងមានការផ្តល់ដំណឹង ពីក្នុងទូរស័ព្ទ ឬមួយអ្នកប្រើប្រាស់អាចចូលទៅ Settings > About phone > System updates > Check now ដើម្បីពិនិត្យមើល ថាតើកម្មវិធីកំណែ ប្រើថ្មីនោះរួចរាល់សម្រាប់ ការដំឡើងហើយឬនៅ ៕