Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រកឃើញសាកសព ១១នាក់ ក្រោយការ លិចសាឡង់ នៅបង់ក្លាដែស, ១១២ បន្តបាត់ខ្លួន

$
0
0

ដាកា៖ សាកសពមនុស្ស ១១នាក់ហើយ ដែលត្រូវបានស្រង់ ចេញពីក្នុងទន្លេ ក្រោយការលិច សាឡង់ដឹកនាំ ដំណើរ ២៥០នាក់កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ នៅស្រុក មូស៊ីហ្គានច៍ ភាគកណ្តាលប្រទេស បង់ក្លាដែស។

សាច់ញាតិជនរងគ្រោះ រាប់រយនាក់ នៅតែកំពុងឈរកក កុញក្បែរកន្លែង សាឡង់លិចនៅឡើយ ដើម្បីរង់ចាំទទួល ដំណឹង ពីមនុស្សជាទីស្រឡាញ់របស់ ពួកគេទាំងអារម្មណ៍ ក្តុកក្តួលបំផុត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី០៦ ខែសីហា នេះថា សាកសព ចំនួន ១១នាក់ត្រូវបាន ស្រង់ ចេញរហូតដល់ព្រឹកថ្ងៃពុធ ពីទន្លេផាដម៉ា ដែលមានចម្ងាយ ២៧គីឡូម៉ែត្រ ពីរដ្ឋធានីដាកា។ មនុស្ស ១១២ នាក់ ត្រូវបានមន្ត្រីសង្គ្រោះ អះអាងថាកំពុងបាត់ ខ្លួន ស្របពេលដែលមនុស្ស ១២០នាក់ផ្សេងទៀតត្រូវ បាន សង្គ្រោះ ជីវិតទាន់ពេលវេលា។

សារព័ត៌មានក្នុងតំបន់កើតហេតុបាន រាយការណ៍ថា មនុស្សបាត់ខ្លួនទំនងនៅ បន្តជាប់ខ្លួននៅ ក្នុងតួសាឡង់ ដែល លិច ហើយមិនមានសង្ឃឹមថាពួកគេ អាចនៅរស់រានមានជិវិតនោះទេ ក្នុងស្ថានភាពដ៏អាក្រក់បែបនេះ។ ចំពោះ មនុស្សនៅរស់ត្រូវបាន អះអាងថា ភាគច្រើនជាអ្នក ចេះហែលទឹក ហើយក្រោយពីការ លិចសាឡង់មួយរយៈខ្លី ទើបមានទូកទៅជួយសង្គ្រោះ។

គួរបញ្ជាក់ថា សាឡង់ Pinak-6 បានលិចនៅកណ្តាលទន្លេ ផាដម៉ា ដែលជាទន្លេធំមួយ ក្នុង ចំណោមទន្លេទាំងបី របស់បង់ក្លាដែស កាលពីវេលាម៉ោង ១១ និង ១៥នាទីព្រឹកថ្ងៃចន្ទ បាន បណ្តាលឲ្យរងគ្រោះដល់ អ្នកដំណើរ ទាំងអស់ ២៥០នាក់។ មូលហេតុនៃការលិចទំនងជា បណ្តាលមកពីអាកាសធាតុអាក្រក់ ព្រមទាំងការដឹក លើសចំណុះ ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles