Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

CPP យល់ព្រម ប្រគល់តំណែង ប្រធានគណៈកម្មការ ព្រឹទ្ធសភាថ្មីទៅឲ្យ SRP

$
0
0

ភ្នំពេញ ៖ តាមរយៈកិច្ចព្រមព្រាងថ្មី រវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា(CPP) និងគណបក្ស សម រង្ស៊ី (SRP) នៅថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០១៤នេះ គណបក្សប្រជាជនកម្ពុជា បានសម្រេច ប្រគល់តំណែង ជាប្រធានគណៈកម្មការ បោសសម្អាត ប្រឆាំងអំពើពុករលួយថ្មី ទៅឲ្យគណបក្សសម រង្ស៊ី (SRP) ។

នៅក្នុងកិច្ចពិភាក្សា ស្ដីពីការកែទម្រង់ ស្ថាប័នព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធទី៦ ខែសីហា ឆ្នាំ២០១៤ ដែល ដឹកដោយលោក ទេព ងន តំណាងគណបក្សប្រជាជនកម្ពុជា និងលោក គង់ គាំ តំណាងគណបក្សសម រង្ស៊ី ដែលមានសមាសភាពទាំងអស់ ៦រូប ភាគីទាំងពីរ បានសម្រេចបង្កើតគណៈកម្មការ ទី១០ ថ្មី គឺ គណៈកម្មការ បោសសម្អាតប្រឆាំងអំពើពុករលួយ ។

គណៈកម្មការទី១០ ថ្មីនេះ បើតាមការឲ្យដឹង ពីលោក គង់ គាំ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា " គណបក្សប្រជាជនកម្ពុជា សម្រេចប្រគល់ឲ្យគណបក្ស សម រង្ស៊ី ធ្វើជាប្រធាន" ។

បើតាម លោក គង់ គាំ ក្រៅពីទទួលបានតួនាទី ជាប្រធានគណៈកម្មការទី១០រួចហើយ គណបក្ស សម រង្ស៊ី បានស្នើសុំចំណុចបន្ថែមទៀត ទៅគណបក្សប្រជាជនកម្ពុជា រួមមានអនុប្រធានទី២ របស់ព្រឹទ្ធ សភា, ប្រធានគណៈកម្មការ ៣ រូប និងអគ្គលេខាធិការរង ១រូប សម្រាប់ដឹកនាំក្បាលម៉ាស៊ីនព្រឹទ្ធសភា។ ប៉ុន្តែ សំណើនេះ ត្រូវបានលោក គង់ គាំ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា សុំយកទៅពិភាក្សាជាមួយ ថ្នាក់លើ ។

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ប្រធានគណបក្ស សម រង្ស៊ី រូបនេះប្រាប់ថា កិច្ចពិភាក្សារវាងក្រុមការ ងារគណបក្សប្រជាជន និងគណបក្សសម រង្ស៊ី ដែលប្រើពេលមិនដល់១ម៉ោងផងនោះ ទទួលបានលទ្ធ ផល ២ចំណុចទី១, ទទួលបានតំណែងជាប្រធានគណៈកម្មការទី១០ថ្មី នៃព្រឹទ្ធសភា នឹងទទួលបាន តំណែងជាប្រធានគណៈកម្មការទី១ចាស់ ។ កិច្ចពិភាក្សាជាថ្មី រវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្ស សម រង្ស៊ី ត្រូវបានលោក គង់ គាំ បញ្ជាក់ថា នឹងជូនដំណឹងពេលក្រោយ ។

កិច្ចពិភាក្សា ស្ដីពីកំណែទម្រង់ស្ថាប័ន ព្រឹទ្ធសភា ធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងបិទបញ្ចប់ វិបត្តិ នយោបាយ រវាងថ្នាក់ដឹកនាំកំពូល គឺសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជន កម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ។ ក្រុមការងារនេះ មានម្ខាង ៣រូប គឺគណ បក្សប្រជាជនកម្ពុជា រួមមាន លោក ទេព ងន ប្រធានលោក អ៊ុក ប៊ុនឈឿន សមាជិក និងលោក ជា ជេដ្ឋ សមាជិក ចំណែកគណបក្ស សម រង្ស៊ី មានលោក គង់ គាំ ប្រធាន លោក ទាវ វណ្ណុល សមាជិក និងលោក ហុង សុខហួរ សមាជិក ។

សូមបញ្ជាក់ថា ក្នុងចំណោមគណៈកម្មការទាំង ៩ របស់ព្រឹទ្ធសភា នាពេលកន្លងមក ដឹកនាំដោយគណ បក្សប្រជាជនកម្ពុជាទាំងអស់ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>