Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រុស្ស៊ី និងយូអិន អំពាវនាវឲ្យ មានដំណោះស្រាយ មនុស្សធម៌ នៅអ៊ុយក្រែន

$
0
0

យូអិន៖ នៅក្នុងអំឡុងពេល កិច្ចប្រជុំបន្ទាន់របស់ ក្រុមប្រឹក្សាសន្ដិសុខយូអិន កាលពីថ្ងៃអង្គារ ម្សិលមិញនេះ រុស្ស៊ី និងយូអិន បានអំពាវនាវឲ្យមាន ដំណោះស្រាយ មនុស្សធម៌ ដើម្បីបញ្ចប់ជម្លោះ នៅភាគខាងកើតអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរាយការណ៍ នៅថ្ងៃពុធ ទី ៦ ខែ សីហា ឆ្នាំ២០១៤ ឱ្យដឹងថា បើទោះបីជាប្រេសិត អ៊ុយក្រែន បានព្រមព្រៀងគ្នាជាមួយ នឹងឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលបានរៀបរាប់ពីស្ថាន ភាពហាក់បីដូចជា “អាចគ្រប់ គ្រងបាន” និងបាននិយាយថា “វាគ្មានវិបត្តិមនុស្សធម៌នៅក្នុងប្រទេស អ៊ុយក្រែននោះទេ” ប៉ុន្តែលោកបានចោទ ប្រកាន់ ទីក្រុងម៉ូស្គូ ពីការបន្ដភាពចលាចលដោយការបន្ដគាំទ្រក្រុម សកម្មប្រយុទ្ធផ្ដាច់ខ្លួន។

លោក ចន ជីង ប្រធានប្រតិបត្ដិការការិយាល័យយូអិនសម្រាប់កិច្ចសម្របសម្រួលការងារមនុស្សធម៌ ហៅកាត់ថា OCHA បានបង្ហាញពីរូបភាពដ៏កម្រនៃស្ថានភាពនេះ ទៅកាន់សមាជិកក្រុមប្រឹក្សាចំនួន ១៥ ដោយនិយាយថា មាន ប្រជាពលរដ្ឋប្រមាណជិត ៤លាននាក់ នៅក្នុងតំបន់នោះបានទទួលរងផលប៉ះ ពាល់ដោយផ្ទាល់ពីអំពើហិង្សានេះ ជាមួយនឹងចំនួនអ្នកស្លាប់ និងរបួសមានការកើនឡើងជាលំដាប់ និង ប្រជាជន ប្រហែលជា ១ពាន់នាក់ បានចាក ចេញពីតំបន់នោះជារៀងរាល់ថ្ងៃ។

លោកនិយាយថា ជនស៊ីវិល ១.៣៦៧ នាក់ និងក្រុមយុទ្ធជនត្រូវបានសម្លាប់នៅក្នុងតំបន់ប៉ះទង្គិច ហើយ ជាង ៤ពាន់នាក់រងរបួសនៅក្នុងការប្រយុទ្ធគ្នានេះចាប់តាំងពីពាក់កណ្ដាលខែមេសា មក។ ប្រភពពីយូអិន បានឲ្យដឹងថា ប្រជាជន ១១៧.៩១០នាក់បានចុះឈ្មោះជាជនភៀសខ្លួន ទូទាំងអ៊ុយក្រែន ក្នុងនោះ ៨៧ភាគរយមកពីភាគ ខាងកើត ក្នុងនោះ ៦ម៉ឺននាក់ ដាក់ពាក្យសុំជាជនភៀសខ្លួន និង១១៥.៩៥២ នាក់ផ្សេងទៀត ការដាក់ពាក្យ សុំការ ស្នាក់នៅដោយស្របច្បាប់នៅក្នុងប្រទេសរុស្ស៊ី។ លោកបន្ថែមទៀតថា នេះមិនមែន ជារូបភាពពេញលេញនោះ ដែលប្រជាជនអ៊ុយក្រែនសន្ធឹកសន្ធាប់ បានភៀសខ្លួនចេញពីផ្ទះសំបែក បើទោះបីជាមិនបានចុះឈ្មោះ ជាមួយ អាជ្ញាធរអ៊ុយក្រែនក៏ដោយ។

លោក បានបន្ដទៀត “យើងបានអំពាវនាវទៅគ្រប់ភាគីទាំងអស់ នៅក្នុងជម្លោះនេះ ដើម្បីមិនគិតថ្លៃ និងផ្ដល់ សុវត្ថិភាព ដល់ចលនាធ្វើដំណើរនៃចំនួនប្រជាជន ហើយខណៈពេលជាមួយគ្នានេះដែរ ធានាឲ្យ បាននូវការចូល ទៅដល់តំបន់កើតហេតុ ដោយបណ្ដាអង្គការមនុស្សធម៌នានា ទៅកាន់ប្រជាជនដែល កំពុងរងផលប៉ះពាល់ ដែលនៅសេសសល់”៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>