Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បេឡាជាតិ​ អតីតយុទ្ធជន បើកសន្និបាត បូកសរុប លទ្ធផលការងារ និងដាក់ទិសដៅថ្មី

$
0
0

ភ្នំពេញ៖ នៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផល ការងាររបស់បេឡាជាតិ អតីតយុទ្ធជន ឆ្នាំ២០១៣ ឆមាសទី១ ឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្ត ។

លោក ហែម បូរ៉ា នាយកបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) មានប្រសាសន៍ថា ការប្រារព្ធសន្និបាតនាថ្ងៃនេះ នឹងលើកយកនូវ បទពិសោធន៍ល្អៗដែលអនុវត្តកន្លងមក និងបញ្ហាប្រឈមនានា មកពិនិត្យ ពិភាក្សា ដើម្បីរកដំណោះស្រាយ ក៏ដូចជាចែក រំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងការជម្រុញកិច្ចដំណើរការរបស់ ប.ជ.អ ឈានទៅសម្រេចគោលដៅ គឺលើក កម្ពស់ជីវភាពទាំងស្មារតី និងសម្ភាររបស់អតីតយុទ្ធជន រួមចំណែកអនុវត្តគោលនយោបាយជាតិ របស់រាជរដ្ឋាភិបាល ចំពោះ បងប្អូនអតីតយុទ្ធជន ។

លោកបានគូសបញ្ជាក់ទៀតថា គិតត្រឹមឆមាសទី១ ឆ្នាំ២០១៤នេះ បេឡាជាតិអតីតយុទ្ធជន បានបញ្ចប់ទាំងស្រុង នូវការធ្វើ បច្ចុប្បន្នភាពអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារ បានបើកផ្តល់របបសន្តិសុខសង្គមប្រចាំខែ ជូនអតីតយុទ្ធជន តាមប្រព័ន្ធ ធនាគារ នៅរាជធានី/ខេត្តទាំង២៥ ។

លើសពីនេះ គឺទទួលបានការពេញចិត្ត ពីគ្រប់មជ្ឈដ្ឋានពីសំណាក់អតីតយុទ្ធជន ដោយការបើកផ្តល់ប្រាក់ របបបានដល់ដៃគ្រប់ ចំនួន ទាន់ពេលវេលា គៀកទីកន្លែងរស់នៅរបស់ពួកគាត់ ពិសេសគឺបានលុបបំបាត់រាល់ភាពអសកម្ម ដែលធ្លាប់មាននាពេល កន្លងមក ។

មានប្រសាសន៍ ក្នុងអង្គសន្និបាតនោះផងដែរ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិ អតីតយុទ្ធជន រួមទាំងដៃគូពាក់ព័ន្ធនានា ដែលបានបំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយ ទទួលបានលទ្ធផលគួរជាទីមោទនៈ តាមផែនការដែលបានគ្រោងទុក ក្នុងការផ្តល់សេវាជូនបងប្អូនអតីតយុទ្ធជន ។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ទន្ទឹមនឹងសមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមក ក៏នូវមានបញ្ហា ប្រឈមជាច្រើនទៀតផងដែរ តម្រូវឲ្យមាន ការត្រួតពិនិត្យឡើងវិញ មានការពិភាក្សា ស្វែងរកដំណោះស្រាយ ដើម្បីដាក់ចេញ នូវគោលការណ៍ច្បាស់លាស់ សម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាព ។ ជាមួយគ្នានេះ លោកក៏បានផ្តល់នូវអនុសាសន៍ល្អៗ មួយចំនួនរួមមានៈ ១. ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលទទួលបន្ទុកវិស័យអតីតយុទ្ធជន ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវខ្លឹមសារក្នុងសារលិខិត របស់រាជរដ្ឋាភិបាល ក្នុងការការជំរញការផ្តល់សេវារបបសន្តិសុខសង្គម ជូនអតីតយុទ្ធជន និង គ្រួសារ តាមប្រព័ន្ធធនាគារឲ្យមានប្រសិទ្ធភាព, ២. ការិយាល័យបេឡាជាតិអតីតយុទ្ធជន និងមន្ទីរ ស.អ.យ ត្រូវសហការគ្នា ជិតស្និតក្នុងការទទួល និងបន្តផ្តល់ព័ត៌មានផ្សេងៗ ជូនអតីតយុទ្ធជនតាមគ្រប់រូបភាព ឬចុះផ្ទាល់ដល់លំនៅឋាន, ៣. បេឡាជាតិអតីតយុទ្ធជន ត្រូវបើកវគ្គបណ្តុះបណ្តាល និងវគ្គផ្សព្វផ្សាយផ្សេងៗ ដល់បុគ្គលិក គ្រប់ថ្នាក់ ដើម្បីបង្កើនសមត្ថភាព ជំនាញ ក្នុងការគ្រប់គ្រងស្ថិតិអតីតយុទ្ធជន និងការអនុវត្តរបបសន្តិសុខសង្គម ឲ្យបានត្រឹមត្រូវតាមគោលការណ៍ ដែលបាន កំណត់, ៤. ត្រួតពិនិត្យឲ្យបានហ្មត់ចត់ នូវការផ្តល់ឈ្មោះ ជូនអ្នកកាន់ សៀវភៅបើកប្រាក់របស់គ្រួសារជនពលី មរណៈ ដែលផុតសុពលភាពទទួលរបបប្រចាំខែ និងត្រូវលើកសំណើសុំលុបឈ្មោះឲ្យបានទាន់ពេលវេលា, ៥. ត្រូវពង្រឹងភាពជាដៃគូ ជាមួយធនាគារ ក្នុងការផ្តល់សេវារបបសន្តិសុខសង្គម តាមប្រព័ន្ធធនាគារ ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ បន្ថែមទៀត, ៦. ត្រូវសហការជិតស្និតជាមួយមន្រ្តី នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារកំណែទម្រង់ប្រព័ន្ធបៀរវត្ស ដើម្បីត្រួត ពិនិត្យកែសម្រួលបន្ថែម ប្រាក់របបសន្តិសុខសង្គម ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារ ស្របតាមស្ថានភាពរីក ចម្រើន នៃសេដ្ឋកិច្ចជាតិ និង ៧.ជំរុញការរៀបចំអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទាន ដើម្បីបង្កើតជាមូលនិធិផ្ទាល់ខ្លួន សម្រាប់ ទ្រទ្រង់ ទាំងការ ចំណាយលើតាកាលិក និងការចំណាយសម្រាប់ដំណើរការរដ្ឋបាល ។ ឆ្នាំ២០១៥ នេះតទៅ បេឡាជាតិ អតីតយុទ្ធ ជន នឹងក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល គ្រប់លក្ខណៈស្របតាមបទប្បញ្ញត្តិ នៃអនុក្រឹត្យលេខ ៧៩ ស្តីពីការ បង្កើតបេឡាជាតិអតីតយុទ្ធជន ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៤ អតីតយុទ្ធជន និងគ្រួសារ ដែលកំពុងទទួលរបបសន្តិសុខ សង្គមពីរដ្ឋ មាន ចំនួនជាង ៩១ពាន់ នាក់ និងអ្នកនៅក្នុងបន្ទុក មានចំនួនប្រមាណ ១៧៥ពាន់ នាក់ ដែលរាជរដ្ឋាភិបាល ត្រូវចំណាយថវិកា សម្រាប់បើកផ្តល់របបសន្តិសុខសង្គម ប្រចាំខែចំនួនជាង ២២ពាន់លាន រៀល/១ខែ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>