Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សង្កាត់ផ្សារ ដើមថ្កូវបើក វេទិការសាធារណៈ ស្តាប់ពីក្តីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋ

$
0
0

ភ្នំពេញ៖ អាជ្ញាធរខណ្ឌ ចំការមន នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ នេះ បានរៀបចំបើក វេទិការ សាធារណៈ ដើម្បីស្តាប់ពីក្តីកង្វល់ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង សង្កាត់ផ្សារដើមថ្កូវ។

ក្នុងវេទិការ សាធារណៈនេះផងដែរ លោក លេង តុង ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយ សង្កាត់ផ្សារ ដើមថ្កូវ និងជាប្រធាននាយកដ្ឋាន ពេទ្យការងារ បានថ្លែងឲ្យដឹងថា វេទិការនេះ គឺជាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្តីពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា អំពីភូមិ-សង្កាត់ មានសុវត្ថិភាព ទាំង៩ ចំណុច ដែលរួមមាន ទី១. គ្មានសកម្មភាពលួចឆក់ ប្លន់គ្រប់ប្រភេទ, ទី២. គ្មានការដំាដុះការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់, ទី៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុង គ្រួសារ, ទី៤. គ្មានក្មេងទំនើង, ទី៥. គ្មានការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់ អាវុធខុស ច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ទី៦. គ្មានគ្រោះថ្នាក់ចរាចរណ៍, ទី៧. គ្មានគ្រោះថ្នាក់ដោយសារ យុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះ, ទី៨. មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះ មហន្តរាយ ប្រកបដោយប្រសិទ្ធិភាព និងទី៩. គ្មានការត្រួតពិនិត្យខុសច្បាប់។

ជាមួយគ្នានេះ លោក លេង តុង ក៏បានបញ្ជាក់ផងដែរថា វេទិការសាធារណៈនៅពេលនេះ ក៏ជាការត្រួតពិនិត្យ មើលការ អនុវត្តរបស់អាជ្ញាធរមូលដ្ឋាន ហើយក៏ជាការជំរុញ ដល់អាជ្ញាធរមូលដ្ឋាន ឲ្យអនុវត្តយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអណាត្តទី៥ នេះផងដែរ។

អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ ក៏បានស្នើរទៅកាន់ប្រជាពលរដ្ឋ ឲ្យលើកជាសូមណូមពរ ចំពោះ អាជ្ញាធរ ថាសព្វថ្ងៃនេះ ក្នុងមូលដ្ឋានដែលរស់នៅនេះ មានជួបបញ្ហាអ្វីដែរឬទេ ដូចជាករណីចោរកម្ម លួច ឆក់ ប្លន់ ជាដើម។ ការរាយការណ៍នេះគឺដើម្បីចង់ដឹងថា ក្តីកង្វល់របស់បងប្អូន ប្រជាពលរដ្ឋនៅពេលដែលស្នើទៅកម្លាំង សមត្ថកិច្ចបានឆ្លើយតបវិញកម្រិតណា ហើយមានប្រសិទ្ធិភាបកម្រិតណា។

ឆ្លៀតពេលនោះផងដែរ ក្រុមអាជ្ញាធរ ខណ្ឌចំការមន ក៏បានធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុង សង្កាត់បី គឺសង្កាត់បឹងត្របែក សង្កាត់ទួលទំពូងទី១ និងសង្កាត់ផ្សារដើមថ្កូវ ដែលមានដីអគារ ស្ថិតនៅតំបន់ បឹងត្របែក ខាងជើង និងតំបន់បឹងត្របែកខាងត្បូង ជាពិសេសនៅតាមមាត់ប្រឡាយ បឹងត្របែក មាត់បឹងត្របែក និងនៅក្នុងបឹងត្របែក ត្រូវរស់រាន់យក ឯកសារមកដាក់នៅ សាលាសង្កាត់ ដែលខ្លួនរស់នៅរៀងរាល់ម៉ោង ថ្ងៃធ្វើ ការងារ ដើម្បីអាជ្ញាធរត្រួតពិនិត្យ បន្ទាប់មកនិងមាន មន្រ្តីជំនាញចុះទៅធ្វើការវាស់វែង បញ្ជាក់កម្មសិទ្ធិជូន ប្រសិន បើមិនយកឯកសារ មកមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ នេះ អាជ្ញាធរខណ្ឌចំការមន និងមិនទទួលខុសត្រូវ លើការ បាត់បង់ដី និងផលប្រយោជន៍ផ្សេងៗនោះទេ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

 


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>