ក្រចេះ ៖ កម្រិតកម្ពស់ទឹកទន្លេមេគង្គក្រចេះ នៅរសៀល ថ្ងៃទី០៧ ខែសីហា នេះ ទឹកមានកម្ពស់ ២២,៨០ ម៉ែត្រ បើធៀបទៅនឹងថ្ងៃម្សិលមិញ កម្ពស់ទឹកទន្លេមេគង្គមានត្រឹម ២២,៧៧ម៉ែត្រ ដោយឡែក អាជីវករលក់ដូរបន្លែត្រីសាច់ នៅផ្សារតូចបានប្តូរមកលក់ នៅតាមជួរមាត់ទន្លេវិញ ខណៈទឹកទន្លេមេគង្គ នៅបន្តកើនឡើង លិចផ្លូវមួយចំនួន នៅជុំវិញផ្សារក្រុងក្រចេះ ។
លោក ហេង រ័ត្នម៉ូនីដា ប្រធានមន្ទីធនធានទឹកខេត្ត បានឲ្យដឹងថា អាជ្ញាធរខេត្តបានដាក់ម៉ាស៊ីនបូមទឹក ចំនួន ២គ្រឿង ធ្វើការបូបទឹកចេញជាប្រចាំ ក្នុងទីរួមខេត្តអស់រយៈពេល ៤ ថ្ងៃមកហើយ ហើយលោក បន្តថា តាមការព្យាករណ៍ របស់ក្រសួងធនធានទឹក កម្ពស់ទឹកទន្លេមេគង្គក្រចេះ អាចនឹងបន្តកើនឡើង រហូតដល់ ២២,៩០ ម៉ែត្រឯណោះ ៕