Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពេជ្រ ខេនឌី ចូលរួមជាភ្ញៀវ កិត្តិយសក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ"របស់វិទ្យុដើមអម្ពិល នៅថ្ងៃសុក្រ នេះ

0
0

ភ្នំពេញៈ តារាចម្រៀង វ័យក្មេងរូបស្រស់ផូរផង់ ដែលបានបាត់មុខ ពីពិភពសិល្បៈ អស់មួយរយៈពេលធំ មកហើយនោះ កាលពីពេលថ្មីៗ កន្លងទៅនេះ តារាស្រី កញ្ញា ពេជ្រ ខេនឌី បានចេញមុខប្រកាស ជាសាធារណៈថា នាងនឹងចូលប្រឡូក ក្នុងវិស័យសិល្បៈ សារជាថ្មី ម្តងទៀត ។ ពេជ្រ ខេនឌី នឹងចូលរួមជាភ្ញៀវកិត្តិយស នៅក្នុង កម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" នៃស្ថានីយវិទ្យុ ដើមអម្ពិល អេហ្វអឹម 93. 75 មេហ្គាហឺត នៅថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ។

ក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" មានផ្សាយជូន រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២និង១០នាទី រហូតដល់ ម៉ោង៣រសៀល នៅក្នុងកម្មវិធីរៀងរាល់សប្តាហ៍ មានការអញ្ជើញ ចូលរួម ពីសិល្បករ និងសិល្បការិនី ដែលមានឈ្មោះ បោះសំឡេង នៅក្នុងប្រទេសកម្ពុជា ចូលរួមជា ភ្ញៀវកិត្តិយសផងដែរ។

នៅក្នុងសប្តាហ៍នេះ នឹងមានវត្តមានតារាសម្តែង និងជាពិធីការិនី ដែលធ្លាប់មាន ឈ្មោះបោះសំឡេងគួរសម មួយរូបគឺ កញ្ញា ពេជ្រ ខេនឌី នឹងចូលមកបកស្រាយ ដំណើរ ដើមទង នៃការចូល ប្រឡូកក្នុង វិស័យសិល្បៈ ក៏ដូចជាមូលហេតុ នៃការផ្អាកពី ការងារសិល្បៈអស់ មួយរយៈពេលធំមកនេះ ។ មិនត្រឹមតែប៉ុណ្ណោះ នាងនឹង ចូលរួម ចែករំលែក បទពិសោធន៍ និង ភាពជោគជ័យផ្ទាល់ ដែលនាងធ្លាប់បាន ហែលឆ្លងកន្លងមក ដល់ប្រិយមិត្ត អ្នកស្តាប់ថែមទៀតផង។

ជុំវិញចម្ងល់ទាំងនេះ នឹងបង្ហាញឲ្យប្រិយមិត្តដឹង នៅក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" ហើយប្រិយមិត្ត ក៏អាចទូរស័ព្ទសាកសួរ ក៏ដូចជាជជែកកម្សាន្ត ជាមួយតារា កិត្តិយស បាន ដោយគ្រាន់តែទាក់ទង តាមប្រព័ន្ធទូរស័ព្ទ ចំនួន៤ខ្សែ គឺលេខ 088 863 633 8, 092 942 955 ,015 595 435, 010 673 385 ។

សូមជម្រាបផងដែរថា ចាប់តាំងពីតារាចម្រៀង និងតារាសម្តែង កញ្ញា ពេជ្រ ខេនឌី ឈានជើងប្រឡូក ក្នុងសិល្បៈមក ដល់ពេលនេះ គឺមានរយៈជិតបីឆ្នាំ មកហើយ ។ នាងក៏ត្រូវបាន ទស្សនិកជនស្គាល់ ច្រើនតាមរយៈការសម្តែង និងការច្រៀងនៅតាម កម្មវិធីប្រគំតន្រ្តី នៃកញ្ចក់ទូរទស្សន៍នានា ។ មិនតែប៉ុណ្ណោះនាង ក៏ត្រូវ បាន ទស្សនិកជនដឹងថា ជាពិធីការិនី នៅតាមកម្មវិធីផ្សេងៗ ឬការប្រគំតន្ត្រីនានា ផងដែរ តែបើគិតពីប្រជាប្រិយភាព របស់នាង គឺមិនទាន់ឡើងខ្ពស់ ដូចតារាសម្តែង តារាចម្រៀងស្រករ ក្រោយទេ ព្រោះតែ នាង បានបាត់មុខមួយ រយៈធំពីការងារ សិល្បៈ។

ថ្មីៗនេះតារាស្រីរូបស្រស់ផូរផង់វ័យក្មេងកញ្ញា ខេនឌី បានប្រកាសជា សាធារណៈថា នាងនឹងដាក់ ចិត្តដាក់កាយ ចូលប្រឡូកក្នុងអាជីព សិល្បៈដូចដើមវិញ ។
ដើម្បី ចង់ដឹងថា ការបកស្រាយរបស់ តារាកិត្តិយសយ៉ាងនោះ ប្រិយមិត្តក៏អាច បើកស្តាប់កម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" តាមរយៈគេហទំព័រ http://www.lookingtoday.com/ ដោយគ្រាន់តែចូល ទៅកាន់កម្មវិធី Live Radio ជាការស្រេច ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images