Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្មករ-កម្មការនី ជាង២០០នាក់ ដួលសន្លប់ ក្នុងខែតុលា និងវិច្ឆិកា ឆ្នាំ២០១២

$
0
0

ភ្នំពេញ៖ ត្រឹមតែរយៈពេល ២ខែប៉ុណ្ណោះ ពោលគឺខែតុលា និងវិច្ឆិកា ឆ្នាំ២០១២នេះ មាន កម្មករ-កម្មការនី ជាង២០០នាក់ ដែលបម្រើការងារ នៅក្នុង រោងចក្រកាត់ដេរ បានដួលសន្លប់ ជាបន្តបន្ទាប់ ដោយសារពួកគេធ្វើការ បន្ថែមម៉ោងច្រើន និងមានបញ្ហា សុខភាពជាដើម។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ ថា "រយៈពេល២ខែ គឺខែតុលា និងវិច្ឆិកា មានកម្មករ-កម្មការនី ជាង២០០នាក់ បានជួលសន្លប់ជា បន្តបន្ទាប់ ក្នុងរោចក្រកាត់ដេរ ចំនួន៧ នៅប្រទេសកម្ពុជា”។

លោកបន្តថាចំពោះមូលហេតុដែលនាំឲ្យកម្មករ-កម្មការិនីបានដួលសន្លប់ បណ្តាលមកពី បរិយាកាស ក្នុងរោងចក្រមិនល្អ គ្មានខ្យល់ចេញ ចូលគ្រប់គ្រាន់ និងមានបញ្ហា ផ្នែកសុខភាព ការបរិភោគអាហារ មិនបានគ្រប់គ្រាន់ ជាពិសេសអាហារ មិនសូវមានជីវជាតិ ហើយបញ្ហាមួយ ទៀតពួកគេមានប្រាក់ខែ តិចតួច ដែលតម្រូវឲ្យពួកគេ ធ្វើ ការបន្ថែមម៉ោង ដើម្បីទទួលបាន ប្រាក់បន្ថែមពីលើប្រាក់ខែ គោលរបស់ពួកគេ។

លោក អាត់ ធន់ បានបញ្ជាក់ថា តាមតួរលេខដែលលោក ទទួលបានកាលពីឆ្នាំ២០១១ បានឲ្យដឹងថា រោងចក្រចំនួន១២ មានកម្មករ-កម្មការិនី បានដួលសន្លប់ចំនួន ជាង១៩០០នាក់ ហើយនៅក្នុង ឆ្នាំ២០១២ ត្រឹមតែរយៈពេល៩ខែ ដើមឆ្នាំ២០១២ ដែលមាន១៧រោងចក្រ មានកម្មករ-កម្មការិនី បានដួលសន្លប់ ចំនួនជាង ១៥០០នាក់ ។
យ៉ាងណាក៏ដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ធ្លាប់បានចុះ អប់រំដល់ កម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាសមួយចំនួន ហើយការចុះ អប់រំនេះ ក្រសួងមាន គម្រោង ចុះទៅតាមបណ្តារោងចក្រ ជាច្រើនផ្សេងទៀត ដែលការចុះអប់រំនេះ មានដូចជា ខេត្តកំពង់ឆ្នាំង ស្វាយរៀង កំពង់ស្ពឺ កណ្តាល និង រាជធានីភ្នំពេញជាដើម ។

ក្នុងការជួយបំពេញ បន្ថែមនូវការខ្វះខាត របស់កម្មករ-កម្មការិនី នៅឆ្នាំ២០១២នេះ គណៈកម្មការ ប្រឹក្សាការងារ បានអនុម័តផ្តល់ប្រាក់ ១០ដុល្លារ ដល់កម្មកររោងចក្រ កាត់ដេរ និងផលិតស្បែកជើង ដែលសរុបទាំងប្រាក់ខែ បានចំនួន ៨៣ដុល្លារ នេះមិនទាន់គិតពី ប្រាក់អត្ថប្រយោជន៍ និងកម្រៃផ្សេងៗ ទៀតឡើយ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>