Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមការងារ ថ្នាក់ជាតិ និងអាជ្ញាធរ ខេត្តព្រះវិហារ ចុះស្តាប់ និងទទួលយក សំណូមពរ របស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន

$
0
0

ព្រះវិហារ ៖ ក្រោយពីបញ្ចប់ ចុះជួបសំណេះសំណាល តាមរយៈការបើក វេទិកាសាធារណៈ នៅតាម បណ្តាស្រុក មួយចំនួន កាលពីពេលកន្លងទៅនោះ នៅថ្ងៃទី៨ ខែសីហា  ឆ្នាំ២០១៤នេះ ថ្នាក់ដឹកនាំ ក្រុមការងារ ថ្នាក់ជាតិ និងអាជ្ញាធរ ខេត្តព្រះវិហារ បានបន្ត ចុះទៅជួបជាមួយ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីទទួលយក សំណូមពរ និងការលើកឡើង ពីបញ្ហា ប្រឈមផ្សេងៗ កើតមានឡើង តាមមូលដ្ឋាន ទាំងនោះ ឈានទៅដល់ ការដោះស្រាយ រាល់បញ្ហាទាំងនោះជូន ។

ការបើកវេទិកា សាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល កម្ពុជា នៅស្រុករវៀង ខាងលើនេះ បានធ្វើឡើង ក្រោមអធិបតីភាព របស់លោក មាស សុភា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារ ចុះជួយខេត្តព្រះវិហារ ព្រមទាំងមាន ការអញ្ជើញចូលរួម ពីសំណាក់ អភិបាលខេត្ត ព្រះវិហារ លោក អ៊ុំ ម៉ារ៉ា និងថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ ផ្សេងទៀត ។

ក្រោយពីលើកឡើង ពីរបាយការណ៍ និងលទ្ធ ផលការងារ ដែលសម្រេចបាន នាពេលកន្លងទៅ របស់ អភិបាលស្រុក រួចមក អភិបាលខេត្តព្រះវិហារ ក្នុងនាមជាប្រធាន គណៈបញ្ជាការ ឯកភាព ខេត្ត លោក អ៊ុំ ម៉ារ៉ា បានឡើង សំណេះសំណាល និងលើកឡើង ពីគោលនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល តាមរយៈការ បើកវេទិកា សាធារណៈ ដោយអញ្ជើញឱ្យ ប្រជាពលរដ្ឋ មូលដ្ឋាន ចូលរួមស្តាប់ និងបង្ហាញ ពីទុក្ខកង្វល់ និងការលំបាក របស់ខ្លួន ដល់ថ្នាក់ដឹកនាំ ។

នៅចំពោះមុខ ថ្នាក់ដឹកនាំមូលដ្ឋាន ទាំងនេះ អភិបាល ខេត្តព្រះវិហារ ក៏បានជំរុញ ឱ្យមន្រ្តីទាំងអស់ ត្រូវបន្តការងារ ចុះតាមដាន ដោយផ្ទាល់ និងដឹងសុខទុក្ខ គ្រប់បែបយ៉ាង របស់ប្រជាពលរដ្ឋ ហើយរាយការណ៍ មកថ្នាក់ដឹកនាំ ដើម្បីមានវិធានការ ដោះស្រាយបន្ទាន់ ជាពិសេសបញ្ហាគ្រោះទឹកជំនន់ នាពេលបច្ចុប្បន្ននេះ ។

សម្រាប់ការបើក វេទិកា សាធារណៈខាងលើនេះ លោកអភិបាលខេត្ត បានប្រាប់ឱ្យ ប្រជាពលរដ្ឋ និងមន្រ្តីមូលដ្ឋាន និយាយឱ្យចំៗ ពីបញ្ហា ដែលខ្លួន បាននិង កំពុងជួបប្រទះ ហើយត្រូវការ ឱ្យមានការដោះស្រាយ ជូនព្រមទាំង លើកឡើងនូវ បញ្ហាទាំងឡាយណា ដែលត្រូវដោះស្រាយ ជាចាំបាច់ នៅចំពោះមុខ ។

នៅក្នុងឱកាសនេះ លោក មាស សុភា បានមាន ប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំទាំង អស់ថា ប្រមុខនៃ រាជរដ្ឋាភិបាល បានណែនាំឱ្យ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បង្កើនសកម្មភាព បើកវេទិកា សាធារណៈ រហូតដល់មូលដ្ឋាន ហើយអញ្ជើញឱ្យ ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ស៊ីវិល ចូលរួមឱ្យបានច្រើន លើកពីកង្វល់របស់ពួកគាត់ ។

លោក មាស សុភា បានបន្តថា ពេលខ្លះអាជ្ញាធរ មូលដ្ឋាន មិនបានដោះស្រាយ ជូនប្រជាពលរដ្ឋ តាមសំណូមពរ របស់ពួកគាត់ នោះឡើយ ហើយពេលខ្លះអាជ្ញាធរ មូលដ្ឋាន ក៏មិនបានរាយ ការណ៍បញ្ហា ដែលកើតមានឡើង មកថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ នោះទេ ដូច្នេះហើយប្រជាពលរដ្ឋ និងមន្រ្តីរាជការស៊ីវិល ទាំងអស់ មានឱកាសលើកឡើង ពីបញ្ហាទាំងអស់នេះ នៅក្នុងវេទិកាសាធារណៈខាងលើ ។

នៅក្នុងវេទិកាសាធារណៈ ខាងលើនេះ គេសង្កេតឃើញ ប្រជាពលរដ្ឋ បង្ហាញពីផល លំបាកមួយចំនួន ដែលជួបប្រទះប្រចាំថ្ងៃ រួមទាំងសំណូមពរ ឱ្យថ្នាក់ដឹកនាំ ជួយទប់ស្កាត់បទល្មើសព្រៃឈើ នេសាទ និងជួសជុលផ្លូវជាដើម ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>