ភ្នំពេញ ៖ បុរសរត់ ម៉ូតូឌុបម្នាក់ បានខ្យល់ គស្លាប់ភ្លាមៗ នៅមុខរោងចក្រ គួងហ្វឹង ក្នុង សង្កាត់ស្ទឹងមាន ជ័យ ខណៈដែលជនរងគ្រោះ កំពុងចាំប្រពន្ធរបស់ខ្លួន ។
មន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា ជនរងគ្រោះដាច់ខ្យល់ស្លាប់ កាលពីវេលា ម៉ោង៣និង១០នាទី មុខរោងចក្រកាត់ដេរ គួងហ្វឹង ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ ស្ទឹងមានជ័យបាន និយាយថា ជនរងគ្រោះ ដែលខ្យល់គស្លាប់ ខាងលើនេះ ឈ្មោះភាព និរន្ដ អាយុ៣៧ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើត នៅស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង និងឈ្មោះ អឿ សុខាន់ណាវី អាយុ៣២ឆ្នាំ មុខរបរជា កម្មការិនីកាត់ដេរ នៅក្នុងរោងចក្រខាងលើ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ បុរសជាប្ដីបានបើកម៉ូតូ មកចាំនៅមុខរោងចក្រ ដើម្បីរង់ចាំដឹកប្រពន្ធ ត្រឡប់ទៅផ្ទះពេលចេញពីធ្វើការ ប៉ុន្ដែពេល កំពុងរង់ចាំនោះ ជនរងគ្រោះមានអាការៈ មិនស្រួលខ្លួន ក៏ត្រូវអ្នកជិតខាងជួយហៅ រថយន្ដសង្គ្រោះបន្ទាន់មកដឹកទៅកាន់មន្ទីរ ពេទ្យដែរ ប៉ុន្ដែមកមិនទាន់ផង ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់តែម្ដងទៅ ។
ក្រោយពីចុះទៅពិនិត្យនិងធ្វើកោសល្យ វិច័យសពរួចមក សមត្ថកិច្ចក៏បានប្រគល់ សពជនរងគ្រោះទៅឱ្យក្រុមគ្រសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕