ភ្នំពេញ ៖ នៅថ្ងៃទី ០៩ សីហា ឆ្នាំ ២០១៤ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានមកពិនិត្យមណ្ឌលកំណែ និងបានសំណេះសំណាល ជាមួយប្រធាន អនុប្រធានមណ្ឌល សមាជិកក្រុមកំណែ ព្រមទាំងបានផ្តល់អនុសាសន៍ មួយចំនួន ពាក់ព័ន្ធនឹងការធ្វើកំណែមុខវិជ្ជាប្រវត្តិវិទ្យា។
លោកបានចុះទៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ ខណៈដែលមណ្ឌលមួយនេះ កំពុងធ្វើកំណែមុខវិជ្ជាប្រវត្តិវិទ្យា។
គណៈកម្មការក្រុុមមុខវិជ្ជា បានបន្តដំណើរផ្ទៀងផ្ទាត់ (លេខតុ លេខបន្ទប់ ហត្ថលេខារបស់បេក្ខជន) កាត់ក្បាលក្រដាស កិច្ចការរបស់បេក្ខជន និងចុះលេខសម្ងាត់។
មណ្ឌលកំណែ ត្រូវបានការពារយ៉ាងតឹងរ៉ឹង ដោយកងកម្លាំងនគរបាលជាច្រើននាក់ និងមានការត្រួតពិនិត្យ ដោយក្រុម អប្បមាទ ជាច្រើនរូប (អប្បមាទម្នាក់ត្រួតពិនិត្យ២បន្ទប់)។
សូមបញ្ជាក់ថា ការងារផ្ទៀងផ្ទាត់ចុងក្រោយ ដោយគណៈកម្មការក្រុមមុខវិជ្ជានេះ អាចត្រូវការរយៈពេល១ថ្ងៃកន្លះ៕