Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទិវាអន្តរជាតិ នៃជនជាតិដើម ភាគតិច ពិភពលោក នៅខេត្តមណ្ឌលគិរី

$
0
0

មណ្ឌលគិរី៖ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤នេះ វត្តមានរបស់បងប្អូនជនជាតិដើម ភាគតិចព្នងចាប់ផ្តើមជួបជំគ្នា ហើយមកពីគ្រប់បណ្តាសហគមន៍នានា ទូទាំងខេត្តប្រមាណ១០០០នាក់ តាមការគ្រោងទុក ដើម្បីរៀបចំប្រារព្វទិវាអន្តរជាតិ នៃជនជាតិដើមភាគតិច ពិភពលោកក្នុងគោលបំណង បង្ហាញពីវប្បធ័រ ទំនៀម ទម្លាប់ប្រពៃណី ផ្សេងៗជូនដល់សាធារណជន ជាតិនិងអន្តរជាតិឲ្យបានស្គាល់ពីតម្លៃ របស់អត្តសញ្ញាណផងខ្លួន។

ហើយការរៀបចំទិវានេះឡើង នាថ្ងៃនេះគេឃើញមានចូលរួមពីថ្នាក់ដឹកនាំខេត្ត អង្គការ សង្គមស៊ីវ៉ីល ជាច្រើនមានជាតិនិង អន្តរជាតិ បានចូលរួម។ ក្រៅពីនោះដែរ ក៏មានក្រុមអ្នកយកព័ត៌មានក្នុងនិងក្រៅស្រុក ជាច្រើនកំពុងផ្តិតយករូបភាព និងយកព័ត៌មានដើម្បីបញ្ជ្រាបទិវាមួយនេះ ក្នុងស្រុកក៏ដូចជាឆាកអន្តរជាតិផងដែរ។

លោក ប្លាង ស៊ីន ភេទប្រុសជនជាតិព្នង អាយុ៥៤ឆ្នាំ មកពីភូមិ ឡាម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ជាតំណាងឲ្យជនជាតិ ដើមព្នងទូទាំងខេត្ត បានប្រាប់ថា ការរៀបចំប្រារព្ធទិវានេះឡើង គឺក្នុងគោលបំណងបង្ហាញពីតម្លៃ អត្តសញ្ញាណនៃវប្បធម៌ ទំនៀមទំលាប់ជនជាតិព្នង ដល់សាធាណជន ជាតិនិងអន្តរជាតិឲ្យគេបានទទួលស្គាល់ ។

ហើយអ្វីដែលបានកើតជាទិវានេះឡើងនោះ គឺថវិកាបានមកពីការចូលរួមបដិភាគ របស់សហគមន៍នានាទូទាំងខេត្ត និងបាន មកពីបណ្តាអង្គការក្នុង និងក្រៅស្រុកបានចូលរួមឧបត្ថម្ភ។

រយៈពេលមួយថ្ងៃនៃទិវានេះ គេសង្កេតឃើញការបង្ហាញពីសិល្បៈ គ្រប់ប្រភេទរបស់ប្រពៃណីជនជាតិព្នង នៅតាមសហគមន៍ នីមួយៗ បានបញ្ចេញទេពកោសល្យ របស់ខ្លួនយ៉ាងរស់រវើក ជូនអ្នកទេសចរណ៍រាប់ពាន់នាក់ បានទស្សនាថ្ងៃនេះ។ ក្រៅពីនេះ គឺការបង្ហាញពីរបៀប ការសែនព្រេនសុំសេចក្តីសុខ បង្ហាញពីការដាំដុះតាមបែបប្រពៃណីពីបុរាណ ជាមួយការដង្ហែពីរង្វង់មូល ទៅកាន់មជ្ឈមណ្ឌលវប្បធម៌ ជនជាតិភ្នំដោះក្រមុំ ចុងបញ្ចប់កម្មវិធីក៏មានការរៀបចំកាប់ក្របី ផឹកស្រាលាងនីងពិសាអាហា សាមគ្គីផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>