ក្នុងដំណើរការ នៃការរីកចំរើនឥតឈប់ឈរ និងក្នុងស្មារតីកសាងជំនឿទុកចិត្ត ជាបន្តបន្ទាប់ក្នុងជំហរនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស ត្រូវមានលក្ខណៈសម្បត្តិ ៤យ៉ាងក្នុងខ្លួន គឺសមត្ថភាពចំណេះដឹង ចំណេះធ្វើ សីលធម៌ និងសិល្បៈនៃការរស់នៅល្អប្រសើរ បច្ចុប្បន្ននេះសាកលវិទ្យាល័យធនធានមនុស្ស បានដំណើរការសាង សង់អគារសាកលវិទ្យាល័យធំថ្មីយ៉ាងអស្ចារ្យ ដែលមានវិសាលភាពទទួលអោយនិស្សិត សិក្សារហូតដល់២ម៉ឺន នាក់ សមជាអគារសាកលវិទ្យាល័យដែលមានឧត្តមភាព និងមានសក្តានុពលភាពខ្ពស់។ ផ្អែកតាមផែនការអគារ នេះ ត្រូវសាងសង់អោយមានគុណភាពខ្ពស់ដោយប្រើប្រាស់រយៈពេល ១៨ខែអោយរួចរាល់ជាស្ថាពរ សាង សង់ជាលក្ខណៈសាកលវិទ្យាល័យទំនើបក្នុងបរិបទបច្ចេកវិទ្យាចុងក្រោយ បំពាក់ដោយជណ្តើរយន្តទំនើបៗ សម្ភារៈប្រើប្រាស់បម្រើអោយការសិក្សា ការបង្រៀន និងការស្រាវជ្រាវទំនើប និងគ្រប់គ្រាន់មានបណ្ណាល័យ បណ្ណាគារ អាហារដ្ឋាន ចំណត បន្ទប់សិក្សា បន្ទប់ស្រាវជ្រាវគ្រប់ប្រភេទ បន្ទប់សម្រាប់និស្សិតអនុវត្តជាក់ស្តែង (Lab)បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ សាលសហសិក្សា សាលតន្រ្តី សាលកីឡា សាលតាំងពិព័រណ៌.....។
សូមបញ្ជាក់ថាសាកលវិទ្យាល័យ ធនធានមនុស្សជាគ្រឹះស្ថានឧត្តមសិក្សា ដំបូងគេនៅ កម្ពុជាដែលទទួលបាន វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថាន ឧត្តមសិក្សាទាំងមូលកម្រិត១ក (Institutional Accreditation at Provisional ) ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (Accreditation Committee of Cambodia(ACC))។ ក្នុងពេលបច្ចុប្បន្នវិញ្ញាបនបត្រនេះ ជាវិញ្ញាបនបត្រកម្រិតចំណាត់ថ្នាក់ ប្រសើរជាងគេមិនធ្លាប់មានក្នុងប្រទេសកម្ពុជា និងជាលទ្ធផលប្រវត្តិសាស្រ្តថ្មីបន្ថែមទៀត សម្រាប់សាកលវិទ្យា ល័យធនធានមនុស្សផងដែរ ដែលលទ្ធផលនេះបញ្ជាក់ថាសាកលវិទ្យាល័យធនធានមនុស្ស ពិតជាឈរលើ បន្ទាត់គុណភាពធានាពីតម្លៃនៃការបណ្តុះបណ្តាល និងការជឿជាក់របស់និស្សិតយ៉ាងពិតប្រាកដ។