ភ្នំពេញ : សហភាពសហព័ន្ឋ យុវជនកម្ពុជា ខណ្ឌមានជ័យ បានរៀបចំកម្មវិធីពន្លកសង្គម របស់ខ្លួន ដើម្បីបោះ ឆ្នោត ជ្រើសរើសយុវជនតំណាង ខណ្ឌចំនួន៥នាក់ ដើម្បីត្រៀម ចូលរួមធ្វើការប្រកួតប្រជែង ក្លាយជាយុវជនឆ្នើម ប្រចាំ រាជធានីភ្នំពេញ ជាមួយក្រុម យុវជនដែលមកពីតាមបណ្តាខណ្ឌ ក្រសួង ស្ថាប័ន សមាគម មន្ទីរផ្សេងៗ ទៀត ។
កម្មិវិធីពន្លកសង្គមរបស់ សហភាពសហព័ន្ឋយុវជន កម្ពុជាខណ្ឌមានជ័យខាងលើ នេះ បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ ក្រោមវត្តមានលោក សរ សុពុត្រា ប្រធានក្រុមការងារ រៀបចំកម្មវិធី ពន្លកសង្គម របស់សហភាពសហព័ន្ឋយុវជន កម្ពុជារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី លោក អែមសុខលាង ប្រធាន ក្រុមប្រឹក្សាខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី អភិបាលនៃគណ:អភិបាល ខណ្ឌមានជ័យ និងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ឋមួយចំនួនទៀត។
លោក ឡុង ង៉ែត ប្រធាន សហភាពសហព័ន្ឋយុវជន កម្ពុជាខណ្ឌមានជ័យ បានលើកឡើងពីសកម្មភាព ក៏ដូចជា លទ្ឋផលការងារ ដែលក្រុមយុវជនរបស់លោកចាប់ពីថ្នា
លោក ឡុង ង៉ែត បានបញ្ជាក់ ពីរចនាសម្ព័ន្ឋថា ក្រុមសហភាពសហព័ន្ឋយុវជន កម្ពុជាខណ្ឌមានជ័យ មាន សមាជិកទាំងអស់ ១៨៣២នាក់ ក្នុងនោះនារី ៨៥៧នាក់ (រចនាសម្ព័ន្ឋចាស់) ក្នុងនោះថ្នាក់ខណ្ឌ៣៥រូប ថ្នាក់សង្កាត់ ៩រូប ថ្នាក់ភូមិ ៧រូប ហើយបច្ចប្បន្ននេះ កំពុងរៀបចំរចនាសម្ព័ន្ឋថ្មី ក្រោយពីខណ្ឌមានជ័យ ត្រូវបំបែកជា២នាក់ ។
អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានថ្លែងថា ការរៀបចំកម្មវិធី ពន្លកសង្គម ខាងលើនេះ គឺមានការ យកចិត្តទុកដាក់ ពីប្រធានសហភាពសហព័ន្ឋ យុវជនកម្ពុជា លោក ហ៊ុន ម៉ានី, ប្រធានសហភាព សហព័ន្ឋ យុវជនកម្ពុជា
លោក សរ សុពុត្រា ប្រធាន ក្រុមការងាររៀបចំកម្មវិធី ពន្លកសង្គម បានលើកឡើងថា យុវជនត្រូវប្រកាន់ភ្ជាប់នូវ ឥរិយាបទទន់ភ្លន់សុភាពរៀបសារ និងមានក្រមសីលធម៌ ដើម្បីក្លាយជាអ្នកដឹកនាំ នៅពេលខាងមុខ ពីព្រោះ ក្រមយុវជន គឺជាទំពាំងស្នងប្ញស្សី ។
លោក សរ សុពុត្រា បានលើកឡើងទៀតថា យុវជនត្រូវចេះគោរពចាស់ទុំ មិនបញ្ចេញចរិកច្រងេង ច្រងាងដាក់ ពួកគាត់នោះឡើយ បើទោះបីយើងមានឋាន: និងចំណេះដឹងខ្ពស់ក៏ដោយ ព្រោះមនុស្សចាស់ ជាអ្នកមាន បទពិសោធន៍ បើប្អូនៗជាយុវជន ធ្វើអោយ មនុស្សចាស់មិនសប្បាយចិត្តប្អូ