អ៊ីរ៉ង់៖ ធ្លាក់យន្តហោះដឹកអ្នកដំណើរធុនតូច ក្បែរព្រលានយន្តហោះអន្តរជាតិ Mehrabad ក្នុងទីក្រុង Tehran ប្រទេស អ៉ីរ៉ង់ បន្ទាប់ពីទើបហោះហើរ ចេញពីព្រលានយន្តហោះបានមួយភ្លេត ត្រូវនឹងម៉ោង ៩និង១៨ព្រឹក (ម៉ោងប្រទេសអ៉ីរ៉ង់) ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០១៤នេះ។
អ្នកដំណើរ៤០នាក់ លើយន្តហោះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា ស្លាប់ទាំងអស់ ដោយក្នុងនោះមានក្មេង៧នាក់ផងដែរ ហើយយន្តហោះដែលធ្លាក់នោះ គឺជើងហោះក្នុងស្រុក។ បើយោងតាមព័ត៌មាន BBC ចេញនៅថ្ងៃរសៀលថ្ងៃអាទិត្យនេះ ដោយស្រង់តាមសេចក្តីរាយការណ៍ពីទូរទស្សន៍ អ៉ីរ៉ង់៕