Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមអ្នកតវ៉ា រឿងប្រវត្តិសាស្រ្តខ្មែរក្រោម នឹងជួបជុំគ្នា មុខទូតវៀតណាម ម្តងទៀត នៅព្រឹកស្អែក

$
0
0

ភ្នំពេញ ៖ ក្រុមយុវជន ព្រះសង្ឃ និស្សិត រួមទាំងយុវជនខ្មែរ ដែលតវ៉ាពាក់ព័ន្ធនឹងរឿងប្រវត្តិសាស្រ្តទឹក ដីកម្ពុជាក្រោម នឹងជួបជុំគ្នាជាថ្មីម្តងទៀត នៅខាងមុខស្ថានទូតវៀតណាម វេលាម៉ោង ៨ ព្រឹក ថ្ងៃទី១២ ខែ សីហា ស្អែកនេះ ដើម្បីបន្តការទាមទារ ឱ្យអ្នកនាំពាក្យស្ថានទូតវៀតណាម សុំទោសជាសាធារណៈ ចំពោះសម្តីរបស់លោក ដែលថា ទឹកដីកម្ពុជាក្រោម ត្រូវបានគ្រប់គ្រង ដោយវៀតណាម យូរណាស់មក ហើយ ។

លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្តកម្ពុជា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការតវ៉ាទាមទាររបស់យុវជន និស្សិត សមាគមខ្មែរក្រោម នាពេលនេះ មិនទទួលបានលទ្ធផលនោះទេ ហើយក្រុមរបស់លោក គ្រោងនឹងដឹកនាំបាតុកម្មតាមផែនការបន្តទៀត នៅព្រឹកស្អែក បន្ទាប់ពី ប្រកាស រំសាយនៅវេលាម៉ោង ៤ រសៀលថ្ងៃនេះ ។

លោកបានមានប្រសាសន៍ថា “ថ្ងៃនេះ មិនមានញត្តិទៀតទេ យើងមកស្ថានទូតវៀតណាម ដើម្បីសម្តែង មតិ ក្នុងន័យមកតាមដានអំពីញត្តិរបស់យើង ដែលបានដាក់ទៅស្ថានទូតវៀតណាមតាំងពីថ្ងៃទី២២ (ខែកក្កដា) តាមរយៈសាលារាជធានីភ្នំពេញ” ។

លោកបានបន្ថែមថា “ផែនការបណ្តោះអាសន្នរបស់យើង គឺយើងធ្វើ៣ថ្ងៃ នៅពេលនេះ ហើយបើសិន ៣ថ្ងៃនេះ មិនមានលទ្ធផល យើងនឹងមានផែនការថ្មីបន្តបន្ទាប់ទៀត” ។

គិតរហូតមកដល់ពេលនេះ រយៈពេលជាង ២ខែមកហើយ នៃការតវ៉ារបស់ក្រុមយុវជន ព្រះសង្ឃ និស្សិត សមាគមខ្មែរក្រោម ដែលទាមទារឱ្យមន្រ្តីអ្នកនាំពាក្យស្ថានទូតវៀតណាម នៅកម្ពុជា លោក ទ្រឹង វ៉ាន់ថុង ចេញមុខសុំទោសជាសាធារណៈ រឿងសម្តីរបស់លោក ដែលអះអាងថា ទឹកដីកម្ពុជាក្រោម ត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាម តាំងជាយូរយារណាស់មកហើយ ។ ហើយលើកនេះ ជា លើកទី៣ ផងដែរ នៃការធ្វើបាតុកម្មទាមទាររបស់ក្រុមយុវជនទាំងនោះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>