ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស ៣០នាក់ ភាគច្រើនជាកុមារ បានស្លាប់ដោយសារទឹកជំនន់ គិតមកត្រឹមល្ងាច ថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០១៤ នេះបានតាមការថ្លែងរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃពុធនេះ លោក ញឹម វណ្ណ អនុប្រធាន ទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា "ក្នុងចំណោមអ្នកស្លាប់ ចំនួន ៣០នាក់ ភាគច្រើនជាកុមារ ហើយមូលហេតុនៃការស្លាប់ បណ្ដាលមកពីសត្វពស់ចឹក លង់ទឹក និង ទឹកហូរគួចយកទៅជាដើម។
សូមបញ្ជាក់ថា នាឆ្នាំ ២០១៣កន្លងទៅ របាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គ្រោះទឹកជំនន់នៅកម្ពុជា បានសម្លាប់មនុស្ស ១៦៨នាក់ និង ប៉ះពាល់ខូចខាត គិតជាទឹកប្រាក់អស់ប្រមាណ ៣៥៦លានដុល្លារ៕