Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ខណ្ឌឫស្សីកែវ មិនទាន់ចាប់ បានចោរ៣នាក់ ដែលលួចហែកគុក

$
0
0

ភ្នំពេញ ៖ រហូតមកដល់រសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៤នេះ ជនសង្ស័យ៣ នាក់ ដែលជាប់ពាក់ព័ន្ធសកម្មភាពកាច់កម៉ូតូ ហើយត្រូវយកទៅឃុំខ្លួន នៅអធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវ ប៉ុន្ដែបានលួចគាស់ចង្រឹង ដែកមន្ទីរឃុំឃាំងរបស់ខណ្ឌ ហើយរត់គេច ខ្លួននោះ មិនទាន់ចាប់ខ្លួនបាននៅឡើយទេ ពី សំណាក់កម្លាំងនគរបាលខណ្ឌឫស្សីកែវ។

មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹង ថា រហូតមកដល់ថ្ងៃទី១៣ខែសីហានេះ កម្លាំងសមត្ថកិច្ចមិនទាន់រកឃើញនិងតាមចាប់ខ្លួនមកវិញ ចំពោះជនសង្ស័យ ទាំង៣នាក់ ដែលលួចហែកគុករត់កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤នោះឡើយ ប៉ុន្ដែកម្លាំង សមត្ថកិច្ចបាននឹងកំពុងធ្វើការស្រាវជ្រាវនិង តាមដានយ៉ាងយកចិត្ដទុកដាក់ ដើម្បីតាម ចាប់ក្រុមចោរទាំងនេះមកវិញ ។

គួរបញ្ជាក់ថា ដោយសារតែការលួចហែក គុករត់គេចខ្លួនពីសំណាក់ជនសង្ស័យទាំង៣ នាក់ ដែលពាក់ព័ន្ធនិងសកម្មភាពបទល្មើស ខាងលើនេះ បានធ្វើឱ្យមាន ការរិះគន់យ៉ាង ខ្លាំងពី មជ្ឈដ្ឋានមួយចំនួនទៅលើការគ្រប់ គ្រងរបស់អធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀង ចាន់សា រួមជាមួយមន្ដ្រីនគរ បាល ក្រោមឱវាទមួយចំនួនទៀត ដែលមើល ខុស ត្រូវលើការងារមួយនេះ ថាមានការ ធ្វេស ប្រហែសនិងអាចជាប់ពាក់ព័ន្ធជាមួយ ជនល្មើសក៏ថាបាន ដោយសារតែក្រុមជន ល្មើសទាំងនោះ មានប៉ែល ដែលជាឧបករណ៍ សម្រាប់គាស់គន្លឹះទ្វារនិងចង្រឹងដែករបស់ មន្ទីរឃុំឃាំង ពោលប៉ែលទាំងនេះ ត្រូវបាន សាច់ញាតិរបស់ជនសង្ស័យលួចយកមកឱ្យ ទុកធ្វើសកម្មភាព ប៉ុន្ដែបែរជាមន្ដ្រីនគរបាល ដែលយាមប្រចាំការនៅមន្ទីរឃុំឃាំងនោះ មើលមិនឃើញ ហើយមិនដឹងទៅវិញ ។

មន្ដ្រីនគរបាលខណ្ឌឫស្សីកែវមួយរូប បានឱ្យដឹងថា ក្រោយកើតហេតុនូវករណីខាង លើនេះ ទាំងអធិការនគរបាលខណ្ឌនិងអធិការ រងទទួលផែនព្រហ្ម ទណ្ឌបានទទួលការស្ដី បន្ទោសយ៉ាងខ្លាំងពីមេកើយ ចំពោះការធ្វេស ប្រហែស ទុកឱកាសឱ្យជនសង្ស័យអាចនាំគ្នា ធ្វើសកម្មភាពលួចគាស់ ហើយកាត់ចង្រឹង ដែកចេញពីមន្ទីរឃុំឃាំងបាន ។

គួររំលឹកថា ជនសង្ស័យទាំង៣នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពកាច់សោកម៉ូតូ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានចាប់ខ្លួន កាលពីព្រឹក ទាបភ្លឺថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ ហើយយកទៅសួរនាំ និងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ។ លុះព្រឹកឡើងថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០១៤ ជនសង្ស័យទាំង ៣នាក់ ត្រូវបាននគរបាលខណ្ឌឫស្សីកែវ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំនិងចោទប្រកាន់តាមផ្លូវច្បាប់ ។ ក្រោយពីការបញ្ចប់ការសួរនាំ រួចមក ជនសង្ស័យទាំង៣នាក់ ត្រូវបានចាប់ បញ្ជូនយកមកឃុំឃាំងនៅអធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវ ជាបណ្ដោះអាសន្នសិន ប៉ុន្ដែនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ ខែសីហា នោះ ស្រាប់តែមានការភ្ញាក់ ផ្អើលនៅពេលដែលមុខសញ្ញាទាំងនេះ បាន គាស់ចង្រឹងបង្អួច ដោយប្រើប្រាស់ប៉ែល ខណៈដែលគ្មាននរណាម្នាក់នៅយាមប្រចាំ ការ ។

ក្រោយពីមានហេតុការណ៍នេះកើតឡើង កម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្ទើរទាំង អស់  រួមជាមួយកម្លាំងនគរបាលតាមបណ្ដា ប៉ុស្ដិ៍បាននាំគ្នាពង្រាយ និងស្ទាក់តាមដងផ្លូវ ប៉ុន្ដែនៅមិនទាន់រកឃើញ និងឃាត់ខ្លួនជន សង្ស័យណាម្នាក់នោះឡើយ ។

មន្ដ្រីនគរបាលខណ្ឌឫស្សីកែវបាននិយាយ ថា ជនសង្ស័យទី១ ឈ្មោះកែវ វិចិត្រ អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣៨ ផ្លូវកា៥ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី២ឈ្មោះទិន ភារម្យ ហៅកា អាយុ២០ឆ្នាំ ស្នាក់នៅប្លុកបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ និងទី៣ ឈ្មោះមុំ ភក្ដី អាយុ២២ឆ្នាំ ស្នាក់នៅតាមផ្លូវលេខ១៤៨ សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ ។

បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌឫស្សីកែវ នៅតែបន្ដស្រាវជ្រាវ ដើម្បីតាមចាប់ជនល្មើស ទាំង៣នាក់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់9


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>