Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តារាសម្ដែង បរាជ័យស្នេហ៍ ៣ដង ប៉ង សម្លាប់ខ្លួន ដោយលោត ពីលើស្ពានជ្រោយ ចង្វារ តែយមរាជ មិនត្រូវការស្រីស្អាត

$
0
0

ភ្នំពេញ ៖ ស្រីស្អាតវ័យក្មេងម្នាក់ ដែល គេស្គាល់ថា ជាតារាសម្ដែងដ៏មានប្រជាប្រិយ ភាពគួរសមមួយរូប បានប៉ងធ្វើអត្ដឃាត ដោយលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែសំណាងល្អមិនស្លាប់ដោយ សារតែសមត្ថកិច្ច ចេញទៅជួយសង្គ្រោះទាន់ដោយ ករណីប៉ងធ្វើអត្ដឃាតនេះ ត្រូវបានគេអះ អាងថា ដោយសារតែរូបនាងបានបរាជ័យ ស្នេហាចំនួន ៣ដង ហើយមានវិបត្ដិយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងបុរស ទី៣ ដែលគេស្គាល់ ថា គឺជាឧត្ដមសេនីយ៍មួយរូប ។

ករណីស្ដ្រីវ័យក្មេង ហើយជាតារាសម្ដែង ប៉ងធ្វើអត្ដឃាត ដោយលោតសម្លាប់ខ្លួនពី លើស្ពានជ្រោយ ចង្វារ មិនបានសម្រេចខាង លើនេះ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណ ៨ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៤ កន្លងមកនេះ នៅលើ ស្ពានជ្រោយចង្វារ ប៉ែកខាងកើតស្ថិតក្នុង ទឹកដី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយត្រូវបានគេស្គាល់ អាម៉ុច ដា ជាតារា សម្ដែងវ័យក្មេង ដែលមានឈ្មោះដើម អ៊ុំ មន្ថាកាន អាយុជាង២០ឆ្នាំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យ ដឹងថា នៅមុនពេលកើតហេតុគេឃើញនារី វ័យក្មេងខាងលើនេះ ដើរទៅលើស្ពានជ្រោយ ចង្វារដល់ប៉ែកខាងកើត ក៏បានឡើងឈរ លើបង្កាន់ដៃស្ពាន ហើយលោតចុះ ទៅក្នុងទឹកតែម្ដង ខណៈនោះសមត្ថកិច្ចយាមស្ពាន ក៏បានប្រកូកប្រកាស ហៅគ្នីគ្នាចេញទូកទៅ ជួយ ស្រង់នាំមកលើគោក យកទៅកាន់ប៉ុស្ដិ៍ នគរបាលជ្រោយចង្វារដើម្បីសួរនាំ។ នៅ កន្លែងសមត្ថកិច្ច នារី វ័យក្មេងខាងលើនេះ មិនបាននិយាយប្រាប់សមត្ថកិច្ច ពីអត្ដ សញ្ញាណរបស់ខ្លួននោះឡើយ ហើយគិតតែ យំដែលមើលទៅទំនងជាមានវិបត្ដិអ្វីមួយធ្ងន់ធ្ងរ ។ បន្ទាប់មកទើបនាងធ្វើការអះអាងថា ការសម្រេច ចិត្ដធ្វើអត្ដឃាតដោយ លោតពីលើស្ពានខាងលើនេះ ដោយសារតែ រូបនាងមានវិបត្ដិស្នេហា ដោយចុង ក្រោយ សង្សាររបស់ខ្លួន ដែលជាមន្ដ្រីថ្នាក់ឧត្ដម សេនីយ៍វាយនាង ទើបនាងតូចចិត្ដសម្រេច មកលោត ទឹកសម្លាប់ខ្លួនតែម្ដងទៅ ។

នារីរូបស្អាតខាងលើនេះ បានរៀបរាប់ បន្ដថា រូបនាងធ្លាប់មានស្នេហាចំនួន៣លើក មកហើយ បរាជ័យ ទាំង ៣លើក ដោយ ស្នេហាលើកទី១ នាងធ្លាប់ស្រឡាញ់ជាមួយ បុរសម្នាក់ រហូតដល់ក្លាយទៅជាគូ ដណ្ដឹង ជិតចូលរោងការទៅហើយ ស្រាប់តែបុរស ជាគូដណ្ដឹងនោះ ជួបករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតទៅ ។ លុះក្រោយមក រូបនាងក៏បានជួបនឹងស្នេហា ទី២ ដែលស្រឡាញ់ គ្នារហូតដល់បុរសទី២ នេះ ចូលស្ដីដណ្ដឹងនៅសល់តែ ២អាទិត្យ ទៀត ត្រូវរៀបការ ស្រាប់តែគូដណ្ដឹង រូប នេះ ក៏កើតជំងឺខ្យល់គស្លាប់បាត់បង់ជីវិតបន្ដ ទៀត ។ ក្រោយមករូបនាងក៏ប្រទះនឹង ស្នេហាទី៣ ដែលបុរសទី៣នេះ មានឋានៈ ដល់ទៅឧត្ដមសេនីយ៍ ហើយក៏ស្រឡាញ់ និងផ្គត់ផ្គង់នាងគ្រប់បែបយ៉ាង ទាស់ត្រង់តែ រូបគេ មានប្រពន្ធរួចទៅហើយ ។ ការរស់ នៅជាមួយនឹងបុរសវ័យចំណាស់ ថ្នាក់ឧត្ដម សេនីយ៍ ក្នុងនាមជាស្រីលួចលាក់នេះថ្វីត្បិត តែរូបគេផ្គត់ផ្គង់ជីវភាព មិនឱ្យមានការខ្វះខាត តាំងពីលុយ ចាយ លុយជួលផ្ទះក៏ដោយ តែបុរសវ័យចំណាស់រូបនេះ មានការប្រចណ្ឌ ហើយតែងតែរករឿង ហាម ឃាត់មិនឱ្យរូប នាងចេញក្រៅដើរលេង ជាមួយនឹងមិត្ដភក្ដិ នោះឡើយ រហូតចុងក្រោយក៏ឧស្សាហ៍មាន ទំនាស់នឹងគ្នា ក្រោយពីបុរសខាងលើដឹងថា រូបនាងឧស្សាហ៍ចេញទៅដើរលេងជាមួយ មិត្ដភក្ដិនៅខាង ក្រៅពេលយប់ម្ដងៗ ។

ចុងក្រោយនៅមុនពេលនាងសម្រេច មកលោតទឹកសម្លាប់ខ្លួន បុរសជាគូកំណាន់  បានធ្វើការណែនាំ មិនឱ្យរូបនាងចេញទៅ ដើរលេងខាងក្រៅ រហូតដល់នាងតមាត់តក បង្កទៅជាជម្លោះពាក្យសំដី ស្រាប់ តែប្រុស កំណាន់របស់នាង បានទះកំផ្លៀងនាងចំនួន ៣ដៃ ធ្វើឱ្យនាងតូចចិត្ដរត់ចេញពីផ្ទះមក លោត ទឹកសម្លាប់ខ្លួនតែម្ដងទៅ ។

នៅកន្លែងសមត្ថកិច្ច ខណៈគេនាំគ្នាធ្វើ ការលួងលោម កុំឱ្យរូបនាងគិតខ្លីនោះគេ មិនបានដឹងថា រូបនាង គឺជាតារាសម្ដែងដែល មានកេរ្ដិ៍ឈ្មោះគួរសមនោះឡើយ តែអ្នក ដែលបានឃើញរូបថតរបស់នាង ហើយ ស្គាល់បានធ្វើការអះអាងថា តាមពិតរូបនាង គឺជាតារាសម្ដែងដែលមានឈ្មោះ អាម៉ុច ដា ។

ក្នុងនោះមុននឹងនាងសម្រេចចិតទៅ លោតទឹក នាងក៏បានសរសេរសារខ្លីមួយ បង្ហោះនៅលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ជាភាសាអង់គ្លេសថា « Sorry love good bye not day back » ដែលមាន ន័យថា “សុំទោសបងសម្លាញ់ លាហើយ គ្មានថ្ងៃត្រឡប់វិញឡើយ”។ តាមរយៈសារ មួយឃ្លានេះ បានសរបញ្ជាក់ច្បាស់ហើយថា តារាស្រីល្បីឈ្មោះគួរសមរូបនេះ ពិតជា មានបំណងចង់បញ្ចប់ជីវិតដោយសារតែរឿងស្នេហាពិតប្រាកដមែន ។

ពាក់ព័ន្ធនឹងព័ត៌មាននេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានទាក់ទងទៅកញ្ញា អាម៉ុច ដា សាកសួរជុំវិញព័ត៌មាននេះដែរ  តែទូរស័ព្ទចូលហើយ គ្មានអ្នកទទួល ។

តារាស្រីអភ័ព្វស្នេហ៍កញ្ញា អាម៉ុច ដា នា ពេលកន្លងមក ធ្លាប់បានរៀបរាប់ពីជីវិត ស្នេហាអភ័ព្វរបស់នាងឱ្យដឹងថា ឆាកជីវិត របស់នាងហាក់ដូចជាកណ្ដោចកណ្ដែងខ្លាំង ណាស់ នាងត្រូវរស់នៅជាកូនកំព្រា ខំត្រដរ រស់តែម្នាក់ឯង ហើយងាកមករឿងស្នេហា ក៏មិនដែលសមប្រកបម្ដងណាឡើយ ស្នេហា ដែលនាងធ្លាប់ឆ្លងកាត់ គឺត្រូវដើរដល់ផ្លូវ បញ្ចប់បន្សល់ឱ្យនាងត្រឹមតែការឈឺចាប់ ម្ដងហើយម្ដងទៀត តែដល់ពេលដែលនាង បានជួបស្នេហ៍ពិត ត្រូវសម្រេចចិត្ដរៀបការ សាងសុភមង្គល ស្រាប់តែបុរសនោះខ្យល់គ ស្លាប់ចោលទៀត ។

ថ្មីៗនេះ នាងក៏ត្រូវជួបរឿងឈឺចាប់ម្ដង ទៀត ដោយស្នេហ៍ថ្មីមានងារជាឧត្ដម សេនីយ៍នោះត្រូវដើរដល់ផ្លូវបញ្ចប់ពាក់ កណ្ដាលទី ទើបធ្វើឱ្យនាងគិតខ្លី មានបំណងសម្លាប់ខ្លួនតែម្ដងទៅ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles