វ៉ាស៊ីនតោន ៖ តាមការសិក្សាថ្មីមួយ បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានផ្តល់អនុសាសន៍ថា ក្នុងមួយថ្ងៃ គួរប្រើប្រាស់អំបិលត្រឹមតែ ២ ក្រាមប៉ុណ្ណោះជា ការប្រើប្រសើរ សម្រាប់សុខភាព ព្រោះថា ក្នុងមួយឆ្នាំៗ មានអ្នកស្លាប់ប្រមាណ ១,៦៥ លាននាក់ ដោយសារប្រើប្រាស់ អំបិល ហើយជាប់ពាក់ព័ន្ធនឹងជំងឺបេះដូង ។
ការសិក្សា ដែលបានចុះផ្សាយ នៅក្នុងទស្សនាវដ្តីឱសថមួយឈ្មោះថា "The New England Journal of Medicine" បានធ្វើការវិភាគរកមូលហេតុ នៃការស្លាប់របស់មនុស្ស ដោយក្រុម អ្នកស្រាវជ្រាវ បាន ប្រមូលនូវទិន្នន័យ នៃការទទួលយកការប្រើប្រាស់អំបិលប្រមាណ២០៥ មកពីបណ្តាប្រទេស ១ភាគ ៣ នៃពលរដ្ឋដែលរស់នៅលើពិភពលោក ហើយទិន្នន័យនោះ រកឃើញថា អ្នកប្រើប្រាស់អំបិល គិតនៅក្នុង ឆ្នាំ២០១០ ក្នុង១ថ្ងៃមានអ្នកប្រើប្រាស់អំបិលប្រមាណ ៣,៩៥ ក្រាម ដែលជាបរិមាណប្រើប្រាស់ លើស ពីការផ្តល់ដំបូន្មាន ដោយអង្គការសុខភាពពិភពលោកកើនឡើងជិតទ្វេរដង ។
នៅក្នុងតំបន់ទាំងឡាយ នៅជុំវិញពិភពលោក គេរកឃើញថា នៅអាស៊ីកណ្តាល ការប្រើប្រាស់អំបិល ក្នុងមួយថ្ងៃមិនតិចជាង ៥,៥១ ក្រាមឡើយ ។
តាមរបាយការណ៍មួយ បានបញ្ជាក់ថា ម្នាក់ក្នុងចំណោមមនុស្ស ១០នាក់ ដែលស្លាប់ដោយសារជំងឺ គាំងបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល និងរោគទាក់ទងនឹងបេះដូង ហើយអ្នកស្លាប់ទាំងនោះ មាន វ័យពាក់កណ្តាលមនុស្សភាគច្រើន ហើយច្រើននៅក្នុងប្រទេសក្រីក្រ ។
គេបានដឹងថា សារធាតុសូដ្យូមនេះ មានប្រយោជន៍ដល់មុខងាររាងកាយ តែនៅពេល ដែលវាមានបរិ មាណច្រើនពេក វាធ្វើឲ្យសម្ពាធឈាមកើនឡើងខ្ពស់ ហើយកត្តាសំខាន់ នោះវានឹងបង្កជាជំងឺបេះដូង ក្នុងនោះ មានដាច់សរសៃឈាមខួរក្បាលផងដែរ ៕