តូក្យូ ៖ ក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិចជប៉ុន Sony បានឲ្យដឹងថា តាមរយៈការលក់ ផលិតផលថ្មី របស់ខ្លួន ឈ្មោះ "PlayStation 4" បានធ្វើឲ្យប្រាក់ចំណូល កើនឡើង ដោយលក់បានមិនទាបជាង ១ លានគ្រឿងឡើយ ។
ក្រុមហ៊ុននេះ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការលក់ចេញ PS4 ភាគច្រើន ទីផ្សារនៅ អាម៉េរិក និងបណ្តាប្រទេសមួយចំនួនទៀត ដែលធ្វើឲ្យក្រុមហ៊ុន ទទួលបានប្រាក់ចំណូលកើនឡើង ។
សម្រាប់ PS4 នេះដែរ បើធៀបនឹងផលិតផលដូចគ្នា ជាមួយក្រុមហ៊ុន ម៉ាយក្រូសហ្វវិញ ដែលមាន Xbox Oneនិង Wii U ផលិតផលថ្មីរបស់ជប៉ុនមួយនេះ មានសន្ទុះកើនឡើង ខ្ពស់ជាង ក្នុងនោះវាផ្តល់ ប្រយោជន៍ច្រើនដល់អ្នកហ្គេម ពិសេសប្រើប្រាស់ជាមួយស្មាត ហ្វូន និង Tablets។
លោក Shawn Layden អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុនសូនី បានបញ្ជាក់ថា "វាជាកំណត់ ត្រាមួយ ដែលយើងទទួលបានតាមរយៈ PS4 ហើយវានឹងផ្តល់នូវប្រយោជន៍ជាច្រើន សម្រាប់អ្នកដែល ចូលចិត្តលេងហ្គេមជំនាន់ថ្មី" ។
កាលពីខែមុន ក្រុមហ៊ុនខាងលើ បានទទួលបានប្រាក់ចំណេញកើនឡើង ដោយសារតែ តម្រូវការ នៃការ ប្រើប្រាស់ PS4 មានតម្រូវការច្រើន ធៀបនឹងត្រីមាសទី១ ៕