Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផៃ ស៊ីផាន៖ យុវជន គណបក្សសម រង្ស៊ី ប្តឹងសម្តេច ហ៊ុន សែន គ្រាន់តែចង់ល្បី តាមប្រព័ន្ធ ផ្សព្វផ្សាយ

$
0
0

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ថា ចំពោះករណីក្រុមយុវជន គណបក្សប្រឆាំងសម រង្ស៊ី ដែលបានដាក់ពាក្យប្តឹងសម្តេចតេជោ ហ៊ុន សែន ដោយចោទប្រកាន់ពីបទមនុស្សឃាត គិតទុកជាមុន ទាក់ទងទៅនឹងការស្លាប់ របស់ប្រជាពលរដ្ឋ ក្នុងឧបទ្ទវហេតុ រត់ជាន់គ្នានៅកោះពេជ្រ កាលពីប៉ុន្មានឆ្នាំកន្លងមកនេះថា គ្រាន់តែចង់ល្បីសុះសាយក្នុងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ថា ករណីពាក្យបណ្តឹងនេះ ជាសិទ្ធិរបស់ពួកគេ ប៉ុន្តែអ្វីដែលធ្វើឲ្យគេមើលនោះ វាគ្រាន់តែជាបំណងរបស់ក្រុមគណបក្សប្រឆាំង ឬឧទ្ទាម គឺពួកគេធ្វើយ៉ាងណា ដើម្បីឲ្យល្បីឈ្មោះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន។

លោកបន្តថា គ្មានអ្វីដែលជាអង្គហេតុ ឬលក្ខណៈផ្លូវច្បាប់ ដែលអាចចោទប្រកាន់ មកលើរាជរដ្ឋាភិបាលទាំងមុន ទាំងក្រោយបានទេ ព្រោះសំណង បានសងទៅក្រុមគ្រួសារជនរងគ្រោះអស់ហើយ។ រាជរដ្ឋាភិបាល ក៏បានចាត់វិធានការណ៍រួចរាល់ នឲ្យមានបញ្ហាទាំងកើតមានឡើងជាថ្មី ម្តងទៀត ឡើយ។

លោកបញ្ជាក់ថា “អ្វីដែលយើងបានដឹងជាព័ត៌មាននោះ គឺថាការដាក់ពាក្យបណ្តឹងនេះ គឺប្តឹងសម្តេចនាយករដ្ឋមន្រ្តី អំពីគម្រោងជាមុន នៅក្នុងការធ្វើ ឲ្យប្រជាពលរដ្ឋខ្មែរ ទទួលមរណភាពដោយចៃដន្យ នោះជាព្រឹត្តិការណ៍ជាយថាហេតុដែលយើងមិនចង់បាន”។

កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូង រាជធានីភ្នំពេញ ដោយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ពីបទមនុស្សឃាត គិតទុកជាមុន ហើយប្រធានចលនាយុវជន គណបក្សប្រឆាំង រូបនេះបាននិយាយថា សម្តេចត្រូវទទួលខុសត្រូវ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់ នៅលើស្ពានកោះពេជ្រ ដែលមានរហូតទៅដល់ ៣៥៣នាក់ និង អ្នករងរបួសជាង ៤០០នាក់ ក្នុងពិធីបុណ្យអុំទូក កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០នាពេលកន្លងមកនេះ។

ព្រមជាមួយគ្នានេះដែរ លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី នឹងដាក់ពាក្យបណ្តឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១២ខាងមុខនេះទៀត៕


Viewing all articles
Browse latest Browse all 8042

Trending Articles