Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តុលាការសម្រេច ឱ្យតំណាងរាស្ដ្រ បក្សភឿថៃ កកែវ ភិគុណថង ចូលគុកវិញ

$
0
0

បាងកក ៖ យោងតាម សេចក្ដីរាយការណ៍ ពីបណ្ដាញព័ត៌មាន នៅទីក្រុងបាងកក ប្រទេសថៃ នារសៀលថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកានេះ បានឱ្យដឹងថា លោកកកែវ ភិគុណថង តំណាងរាស្ដ្រ គណបក្សភឿថៃ និងជាមេចលនាអាវក្រហម ដ៏មានឥទ្ធិពល ត្រូវបានតុលាការប្រទេសថៃ សម្រេច សេចក្ដីឱ្យ ជាប់ពន្ធនាគារ ឡើងវិញ បន្ទាប់ពី អនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន អស់រយៈពេលយូរកន្លងមក ខណៈដែល តំណាងរាស្ដ្រគណបក្សភឿថៃ ៤រូបផ្សេង ទៀតសម្រេចដោះលែងឱ្យមានសេរីភាព ក្នុងនោះមានលោក ណាត់ថាវុធសៃគឿផង ដែរ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា គ្រាន់ តែតុលាការក្រុងបាងកកសម្រេចភ្លាម លោក តំណាងរាស្ដ្ររូបនេះ ត្រូវបានសមត្ថកិច្ច ដាក់ខ្នោះរួចជាស្រេច ហើយបានបញ្ជូន ទៅ ពន្ធនាគារកាលពីវេលាម៉ោង១៥និង៤០នាទីរសៀលថ្ងៃសុក្រនេះ ។

គួរបញ្ជាក់ថា កកែវ  ភិគុណថង និង តំណាងរាស្ដ្រគណបក្សភឿថៃ ៤រូបផ្សេងទៀត ត្រូវបានប្ដឹងពីបទគំរាមកំហែង តុលាការធម្មនុញ្ញប្រទេសថៃ កាលពីដើមឆ្នាំ២០១២។

អ្នកវិភាគបានវាយតម្លៃ ប្រហែលជា មានតែប្រទេសថៃមួយទេ នៅក្នុងតំបន់ អាស៊ាន ដែលតំណាងរាស្ដ្រនៃគណបក្សកាន់ អំណាច ត្រូវបានតុលាការកាត់ឱ្យជាប់ទោស រួចដាក់ខ្នោះចូលពន្ធនាគារ ដោយសារ ហេតុផលនយោបាយ ។ ដោយឡែកនៅ ប្រទេសកម្ពុជា មិនមានអ្នកនយោបាយឬតំណាងរាស្ដ្រជាប់គុក ដោយសារតែរឿងនយោបាយទេ មានតែតំណាងរាស្ដ្រ ត្រូវបានកាត់ឱ្យជាប់ពន្ធនាគារ ដោយសាររឿងព្រហ្មទណ្ឌ។


Viewing all articles
Browse latest Browse all 8042

Trending Articles