កំពង់ស្ពឺៈ បណ្តាមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានចូលរួមផ្តល់ពានរង្វាន់ ដល់កីឡាករប្រណាំងទូក នៅថ្ងៃ បញ្ចប់នៃពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីប្រជាជន យ៉ាងច្រើនកុះករ ។
លោកស្រី សេម នឿន សូរ ឃុន និងលោកស្រី ម៉ៅ សុន ឡៅ សារឿន និងលោក ស៊ីម ធី ទីប្រឹក្សា អមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រម ទាំងសហការី និងថ្នាក់ដឹកនាំស្រុកសំរោងទង បានឧបត្ថម្ភអាវយឺតចំនួន ១០០ អាវ មួកចំនួន ១០០មួក និងបានឧបត្ថម្ភថវិកាជូនដល់ទូក ជាប់ ចំណាត់ថ្នាក់លេខ ១ មានចំនួន ៣ទូក ក្នុងមួយទូកចំនួន ៥៥ ម៉ឺនរៀល។
រីឯទូកជាប់ចំណាត់ថ្នាក់លេខ ២ មានចំនួន ៣ ទូក ក្នុងមួយទូកចំនួន ៤៤ ម៉ឺនរៀល ទូកជាប់ចំណាត់ថ្នាក់លេខ ៤ មានចំនួន ៣ ទូក ក្នុងមួយទូក ចំនួន ៣៣ ម៉ឺនរៀល ទូកជាប់ចំណាត់ថ្នាក់លេខ ៤ មានចំនួន ៣ ទូក ក្នុងមួយទូកចំនួន ២២ ម៉ឺនរៀល ចំណែកឯទូកមិនបានទទួលចំណាត់ថ្នាក់ ចំនួន ១៣ ទូក ដោយក្នុងមួយទូកៗ ទទួលបានថវិកាចំនួន ១១ ម៉ឺន។ ដោយឡែកលោក ស៊ីម ធី បានឧបត្ថម្ភទូកវត្តត្រពាំងគង នូវថវិកាចំនួន ១០ ម៉ឺន ទូកភូមិកែវឧត្តម ចំនួន ១០ ម៉ឺន និងទូកវត្តអង្គភ្នៀតចំនួន ១០ ម៉ឺនរៀល គណៈកម្មការកណ្តាលរៀបចំពិធី ចំនួន ៤០ ម៉ឺនរៀល ៕