Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សមត្ថកិច្ចដុតកម្ទេច គ្រឿងញៀនជាង ២០គីឡូក្រាមដែល ចាប់បាននៅព្រលាន យន្តហោះអន្តរជាតិ សៀមរាប

$
0
0

សៀមរាប : គ្រឿងញៀន ប្រភេទកូកាអ៊ីន និងមេតំហ្វេតាមីន (ម៉ាទឹកក) ដែលបានចាប់ កន្លងទៅ ប្រមាណជាង ២០គីឡូក្រាម នៅព្រលានយន្ត ហោះអន្តរជាតិ ខេត្តសៀមរាប កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០១២ កន្លងទៅនេះ បានត្រូវសមត្ថកិច្ច សម្រេចដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុង បរិវេណតុលាការ ខេត្តសៀមរាប តែម្តង ។

ការដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងដោយមានការចូលរួមពីប្រធានស្តីទីសាលាដំបូងខេត្ត លោក ឌុចសុខ សារិន ព្រះរាជអាជ្ញាសាលាដំបូងលោក ទី សុវីនថាល់ ព្រមទាំងកម្លាំង នគរបាលខេត្ត កងរាជអាវុធហត្ថ ខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធនានា ជាច្រើននាក់ទៀត។ តាមការឲ្យដឹងពី លោក ទី សុវីនថាល់ ព្រះរាជអាជ្ញា សាលា ដំបូងខេត្តសៀមរាប គ្រឿងញៀន ជាង២០គីឡូក្រាមនេះ គឺបានមកពីការបង្រ្កាបការនាំ គ្រឿង ញៀន ឆ្លងកាត់ប្រទេសកម្ពុជា ចំនួន ៤ករណីរបស់ អាជ្ញាធរមានសមត្ថកិច្ច ដូចជាគយប្រចាំ ព្រលានយន្តហោះ អន្តរជាតិ កម្លាំងនគរបាលនិងកម្លាំងអាវុធហត្ថ ខេត្តសៀមរាប។

លោក ឌុច សុខសារិន ប្រធានស្តីទីសាលាដំបូងខេត្តសៀមរាប បានថ្លែងថា ការដុតកំទេច គ្រឿងញៀនទាំងនោះ ដោយសារវាគ្មាន ប្រយោជន៍បន្តិច ណាសោះ ដល់សង្គម ជាពិសេសវិស័យវេជ្ជសាស្រ្ត ហើយគ្រឿងញៀន ទាំងអស់នេះ ក៏ត្រូវបានចៅក្រមស៊ើបសួរអនុញ្ញាតឲ្យបំផ្លាញចោលផងដែរ។

សូមរំលឹកថា នៅក្នុងអំឡុងចុងឆ្នាំ២០១២ នេះមានករណីនាំគ្រឿងញៀនឆ្លងកាត់ព្រលានយន្តហោះ អន្តរជាតិ សៀមរាប ចំនួន ៤ករណីដែលប្រព្រឹត្ត ឡើងដោយ ជនបរទេស ក្នុងនោះករណីទី១ កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ មានស្ត្រីជនជាតិថៃ ម្នាក់ឈ្មោះ ឃតតាមី ណាតផាផន (KOTAN MISS NAPAPHON) អាយុ ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ V 990386 ដោយធ្វើដំណើរតាមជើងយន្តហោះ MI-636 សិង្ហបុរី-សៀមរាប បាននាំគ្រឿង ញៀនប្រភេទម៉ាទឹកកចំនួន ៣.៦៤២ក្រាម ចូលមក កម្ពុជា និងករណីទី២ឈ្មោះ ឥន្ធនូ សូភី (INTHANU SUPHEE) ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ Z573406 ធ្វើដំណើរ តាមជើង យន្តហោះ MG764 កូឡាឡាំពួរ សៀមរាប បានរកឃើញសារធាតុញៀន ទម្ងន់ ៥,៥៦៤ក្រាម (៥.៥៦៤គីឡូក្រាម) ត្រូវបានជនសង្ស័យរូបនេះ ដឹកជញ្ជូននិងជួញដូរ ដោយខុស ច្បាប់ ចូលតាមអាកាស យានដ្ឋានអន្តរជាតិសៀមរាប។ ករណីទី៣ និងទី៤ គឺនៅក្នុងថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២ កម្លាំងគយប្រចាំច្រកទ្វារព្រលានយន្តហោះ ខេត្ត សៀមរាប ក៏បានធ្វើការឃាត់ខ្លួនស្រ្តីជនជាតិថៃចំនួន២នាក់ ដែលបាននាំគ្រឿងញៀន ពីប្រទេសប្រេស៊ីលក្នុងបំណងទៅកាន់ប្រទេសទីបីប៉ុន្តែត្រូវចាប់ខ្លួនក្នុង ខណៈឆ្លងកាត់ប្រទេសកម្ពុជា។ ស្រ្តីទាំងពីរនាក់មានឈ្មោះយ៉ាថា ណូផាក វ៉ារ៉ាផន កើតនៅឆ្នាំ១៩៩២ សមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទកូកាអ៊ីនបានចំនួន ៦.៥២០ក្រាម និងឈ្មោះឆែថង អរ៉ាផា កើតនៅឆ្នាំ១៩៨៦ ដកហូតបានថ្នាំញៀនចំនួន៥.០៣៣ក្រាម។

បច្ចុប្បន្នជនទាំងនោះត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ដើម្បីរងចាំថ្ងៃបើក សវនាការ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>