Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោៈ រឿងត្រួតពិនិត្យ បទល្មើសនេសាទ មិនចាំបាច់នាយករដ្ឋមន្ត្រី ទៅស្រែក បានធ្វើនោះទេ

$
0
0

-ការបិទឡូតិ៍នេសាទ ធ្វើឲ្យអតិផរណាជាតិធ្លាក់ចុះមកត្រឹម៣%

កំពង់ធំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការងារ ត្រួតពិនិត្យបទល្មើស នេសាទមិន ចាំបាច់នាយករដ្ឋមន្ត្រី ទៅស្រែក បានធ្វើនោះទេ ។ នេះជាសារដែលសម្តេចក្រើន រំលឹកឲ្យអាជ្ញាធរ បន្តត្រួតពិនិត្យបទល្មើសនេសាទ នៅជុំវិញបឹង ទន្លេសាបដែលកើតមានឡើង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ គ្រាដែលសម្តេចអញ្ជើញ ទៅចុះចែកប័ណ្ណ កម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋនៅ ខេត្តកំពង់ធំនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២។

សម្តេចបានមានប្រសាសន៍ថា«អស់លោក កុំចាំគេស្រែកបានធ្វើ។ ខ្ញុំមិនចង់ស្រែកទៀតទេ ដោយសារខ្ញុំ ធ្វើអស់ហើយជាកាតព្វកិច្ច នាយករដ្ឋមន្ត្រី លុបឡូតិ៍នេសាទ ទាល់តែជាសមត្ថកិច្ច របស់នាយករដ្ឋមន្ត្រី ត្រឹមអារឿងបទល្មើសនេសាទ វាមិនចាំបាច់ដល់នាយករដ្ឋមន្ត្រី ស្រែកនោះទេ ក៏ប៉ុន្តែ មកពីអស់លោក វាស្ពឹក ដេកកេះមិន ក្រោកតាំងពីលើដល់ក្រោមយ៉ាងនេះសូមអស់ លោកបិទក្រោលសេះ មុនសេះវាចេញពីក្រោល»។

សម្តេចបានបន្តថា ដើម្បីធានាយ៉ាងណា ឲ្យការងារលុបឡូតិ៍នេសាទ ផ្តល់ប្រយោជន៍ពិតប្រាកដទៅ លើប្រជាជន ហើយសូមកុំ ឲ្យមានចរិតរុញឲ្យខ្លោចរោច ឲ្យឆៅ ពោល គឺចង់ផ្ចាញ់រឿង ដែលសម្តេចកាត់ឡូតិ៍ នេសាទ ឲ្យប្រជាពលរដ្ឋ នាំឲ្យភាពអាណាធិបតេយ្យលើការនេសាទ ដើម្បីឲ្យរដ្ឋាភិបាលទ្រាំមិន បានបង្កើតឡូតិ៍ នេសាទវិញ។

សម្តេចបន្តថា «បញ្ហាខ្លះគឺអស់លោកមិនធ្វើតែម្តង កន្លែងខ្លះមានការឃុបឃិតគ្នា ក៏មានចាំដល់ ខែ៣ ខែ៤ បានធ្វើរឿងសន្និបាតសរុប សូមកុំលេងល្បែងរុញ ឲ្យខ្លោច រោចឲ្យឆៅ ស្រែកបានធ្វើមិន ស្រែកមិនធ្វើ។

កុំថាអ្នកណាអ្នកណា ឧបនាយករដ្ឋមន្ត្រីក៏ ត្រូវមាត់រដ្ឋមន្ត្រី ក៏ត្រូវមាត់ដែរ»។ជាមួយគ្នានេះផងដែរ សម្តេចបានលើក ឡើងថាប្រជាពលរដ្ឋ បានអបអរគោលនយោ
បាយរបស់ រដ្ឋាភិបាលលុបឡូតិ៍នេសាទទាំង៦ ហើយបង្កើតតំបន់អភិរក្ស ៤កន្លែងដែលធ្វើឲ្យផលត្រីសម្បូរប្រជាពលរដ្ឋងាយស្រួល ក្នុងការប្រកបរបរនេសាទ ពូជត្រី ដែលជិតផុតពូជបានកើនឡើង វិញដូចជាពូជត្រីព្រួល ត្រីឆ្កោក ត្រីក្អែក។

សម្តេចថ្លែងបន្តថា «ចាប់តាំងពីមានការប្រែទម្រង់ឡូតិ៍នេសាទស៊ីជម្រៅ ធ្វើឲ្យត្រីនៅលើទីផ្សារ គឺរក្សាថ្លៃបានល្អ អតិផរណាវាអត់កើនឡើង ទេឆ្នាំនេះអតិផរណាអាច
ស្ថិតនៅក្រោម៣ភាគរយដែលឆ្នាំទៅព្យាករណ៍ ថាមានដល់៦ភាគរយ តែដោយសារត្រីទាញ ត្រឹម៥,៥ភាគរយ ហើយឆ្នាំនេះ មកត្រឹម៣ភាគរយ ហើយចុងឆ្នាំ នេះគ្មានហានិភ័យ អីនោះទេ»។

រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទឡូតិ៍ នេសាទចំនួន៦ ក្នុងគោលបំណងលុបបំបាត់បាតុភាពអាណាធិបតេយ្យ ហើយឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការនេសាទ ត្រីដើម្បីផ្គត់ផ្គង់គ្រួសារ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>