កំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ លោក ឆាយ ថន អនុប្រធានទី១ ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយ ខេត្តកំពង់ស្ពឺ បានចុះប្រជុំពង្រឹង សមាជិកគណបក្សប្រជាជន នៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ។
ក្នុងឱកាសនោះមាន ការចូលរួមពី លោក ឡាយ អ៊ីពិសិដ្ឋ ប្រធាន គណៈ ពង្រឹង ស្រុកភ្នំស្រួច លោក សួស គង់ អនុប្រធាន គណៈពង្រឹងស្រុកភ្នំស្រួច លោកឧកញ៉ា កង សូសាទី ក្រុមលេខាធិការ សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធាន យុវជនបក្ស ថ្នាក់ឃុំ ប្រធានភូមិ និងប្រធានក្រុមក្នុង ឃុំព្រៃរំដួល ជាច្រើននាក់ផងដែរ។ ក្នុងឱកាសនោះ លោក ឆាយ ថន បានប្រកាស សមាសភាព ក្រុមការងារ យុវជន ក្រួសួងផែនការ ដែលត្រូវ បានប្រធានគណបក្ស ខេត្តកំពង់ស្ពឺ ចាត់តាំង ឲ្យចុះមកជួយ ពង្រឹង បន្ថែមនៅនៅ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ។
លោក ឆាយ ថន បានមានប្រសាសន៍ណែនាំ ពង្រឹងស្មារតីដល់ ក្រុមបក្សទាំងអស់ ត្រូវស្គាល់ពីខ្លួន ឯងឲ្យបានច្បាស់ ថាយើងបច្ចុប្បន្ននេះ គឺជាថ្នាក់ដឹកនាំ របស់បក្សនៅក្នុង មូលដ្ឋាន បន្ទាប់មកទើបអាចឈាន ទៅពង្រឹងសាមាជិកបក្ស ទាំង១៦៥២ ទៀតនៅ ក្នុងឃុំព្រៃរំដួល។
លោកបានបន្តថា គណបក្សប្រជាជន បានដឹកនាំប្រទេសជាតិ ពីបាទដៃទទេ រហូតមកដល់ បច្ចុប្បន្នមានការ រីកចម្រើន និងមានសេចក្តីសុខ សន្តិភាព ពេញលេញ។
លោក ឆាយ ថន បានមានប្រសាសន៍ កោតសរសើរ ចំពោះថ្នាក់ដឹកនាំ គណបក្សប្រចាំ ឃុំព្រៃរំដួល ទាំងអស់ ដែលបានយក ចិត្តទុកដាក់ បម្រើការងារ បក្សអស់ពីកម្លាំងកាយចិត្ត។ ជាទីបញ្ចប់ ដើម្បីជាការលើកទឹកចិត្ត ដល់សមាជិកបក្ស លោក និងក្រុមការងារ បានចែកអំណោយ ក្នុងម្នាក់ៗទទួលបាន សារុងមួយ និងប៊ីចេង មួយកញ្ចប់៕