Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បញ្ជូនឩកញ៉ា តាន់ សេងហាក់ និងបក្ខពួក ទៅតុលាការ ពីបទជួញដូរ គ្រឿងញៀន

$
0
0

ភ្នំពេញ៖ កម្លាំងនគរបាល នៃមន្ទីរប្រឆំាង គ្រឿងញៀន ក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ បានបញ្ជូនខ្លួន ឩកញ៉ា តាន់ សេងហាក់ និងបក្ខពួក សរុប៥នាក់ ដោយជាប់ចោទពី បទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ។ មន្រ្តីសាលាដំបូងរាធានីភ្នំពេញ បានឲ្យដឹងថា ឩកញ៉ តាន់ សេងហាក់ និងបក្ខពួកចំនួន ៤ នាក់ ត្រូវបានបញ្ជូនមក ដល់សាលាដំបូង រាជធានីភ្នំពេញ នារសៀលម៉ោង៤ និង៣០ នាទីថ្ងៃទី៣០ ខែវិច្ឆិកា នេះ ។

មន្រ្តីសាលាដំបូង រាជធានីភ្នំពេញ បានបន្តទៀតថា ជនជាប់ចោទត្រូវ បានក្រុមសមត្ថកិច្ចនាំខ្លួន ទៅកាន់បន្ទប់ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក ជា ម៉េត ដើម្បីចាត់ការ ជនជាប់ចោទទៅ តាមនីតិវិធី ។ ប៉ុន្តែមន្ត្រីសាលា ដំបូងរូបនោះ នៅមិនទាន់បញ្ជាក់ ព័ត៌មានលំអិតថា តើជនជាប់ចោទ និងត្រូវបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ននៅ ពន្ធនាគារព្រៃស នៅល្ងាចនេះ ឬយ៉ាងណានោះទេ ? ប្រធាននាយកដ្ឋាន នៃមន្ទីរប្រឆំាង គ្រឿងញៀន រាជធានីភ្នំពេញ លោក ខៀវ សាមន បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នេះថា បន្ទាប់ពីត្រូវបាន ធ្វើការចាប់ខ្លួន លោក តាន់ សេង ហាក់ និងបក្សពួកចំនួន៤ នាក់ទៀត ត្រូវបានសមត្ថកិច្ចរៀប ចំកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

លោក ខៀវ សាម៉ន បានបន្តទៀតថា ជនជាតិខ្មែរ៣ នាក់ និងជនជាតិចិន៣ នាក់ទៀត ដែលត្រូវបានឃាត់ខ្លួននៅក្នុងផ្ទះលោក តាន់ សេងហាក់ នោះ ត្រូវបានដោះលែងវិញហើយ បន្ទាប់ពីរកឃើញថា ពុំមានការជាប់ពាក់ព័ន្ធ និងករណីជួញដូរ គ្រឿងញៀននេះ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៧ ខែវិច្ឆិកា បីថ្ងៃមុននេះ កម្លាំងសមត្ថកិច្ចបានសម្រុក នៃមន្ទីរប្រឆំាងគ្រឿងញៀន ក្រោមការបញ្ជារបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ជា ម៉េត បានចុះប្រតិប្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅក្នុងផ្ទះរបស់លោក ឩកញ៉ា តាន់ សេងហាក់ ស្ថិតនៅទីតាំងលេខ២២ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦ នាក់ ក្នុងនោះមានជនជាតិចិន៣ នាក់ និងបានដកហូតថ្នាំញៀន ប្រភេទម្សៅពណ៌ស ចំនួន២ កញ្ចប់ធំ គ្រាប់កំាភ្លើងចំនួន១១ គ្រាប់ និងកញ្ឆាប្រហែលកន្លះគីឡូក្រាម ។

ក្នុងការឃាត់ខ្លួន លោក ឩកញ៉ា តាន់ សេងហាក់ នេះ ក្រុមសមត្ថកិច្ច អះអាងថា បានប្រើប្រាស់រយៈពេលយូរគួរសម ក្នុងនោះេកសារពាក់ព័ន្ធ និងសំណុំរឿងជួញដូរគ្រឿងញៀនរបស់លោក តាន់ សេងហាក់ ក៏មានច្រើនផងដែរ នៅមន្ទីរប្រឆំាងគ្រឿងញៀន ។

លោក ខៀវ សាម៉ន បានបញ្ជាក់ផងដែរថា ឩកញ៉ា តាន់ សេងហាក់ ប្រហែលជាអាចត្រូវជាប់ពន្ធនាគាររយៈពេលច្រើនឆ្នាំ ព្រោះថាសមត្ថកិច្ចបានរកឃើញសំណុំរឿងជួញដូរគ្រឿងញៀនរបស់លោក តាន់ សេងហាក់ ប្រហែល១០ ករណី នៅឯតុលាការ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>