Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទិវាប្រណំាងកង់ អន្តរជាតិអង្គរ-សៀមរាប ឆ្នាំ២០១២ ចាប់ផ្តើមហើយ

$
0
0

សៀមរាប៖ ទិវាប្រណាំងកង់អន្តរជាតិ អង្គរលើកទី១ បានចាប់ផ្តើម ហើយនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ ដោយមានកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន ៧០០នាក់ ចូលរួមប្រកួតប្រជែង។

ការប្រកាសបើការប្រកួតនេះ ធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃទី១ ខែធ្នូ ដោយលោករដ្ឋមន្ត្រីក្រសួង ទេសចរណ៍កម្ពុជា ថោង ខុន និងជាប្រធាន NOCC លោកស៊ូ ភារិន្ទ អភិបាលខេត្តសៀមរាប ។ កីឡាករប្រណាំងក្នុង ទឹកមុខស្រស់ស្រាយ សប្បាយរីករាយ បានចេញពីគោលដៅភ្លាមៗ បន្ទាប់ពីឮសំឡេង សញ្ញាឲ្យចេញដំណើរ។

សម្រាប់ឆ្នាំ២០១២ នេះគឺជាលើកទី ១ ហើយដែលគណៈកម្មាការអូឡំាពិកកម្ពុជា(NOCC) សហការជាមួយដៃគូអន្តរជាតិ អង្គការភូមិគោលដៅអន្តរជាតិ ប្រារព្ធទិវាប្រណំាងកង់អន្តរជាតិនេះ ជាលក្ខណៈពេញសិទ្ធិ ខណៈដែល៦ឆ្នាំកន្លងមក ការប្រណាំងកង់អន្តរជាតិនេះ ជ្រកក្រោមទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុងអន្តរជាតិអង្គរតែប៉ុណ្ណោះ។

អនុប្រធាន NOCC លោក នុត សាអាន និងជាប្រធានសហព័ន្ធខ្មែរទោចក្រយាន បានថ្លែងក្នុងពិធីជប់លៀង ទិវាប្រណាំងកង់អន្តរជាតិអង្គរ នៅយប់ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១២ នៅសណ្ឋាគារសុខាអង្គរថា កីឡាករ-កីឡាការិនី ដែលចូលរួមប្រណាំងកង់ឆ្នាំ២០១២ នេះមានចំនួន ៧០០រយនាក់ក្នុងនោះ មានកីឡាករអន្តរជាតិចំនួន ៤២៨ នាក់ ដែលភាគច្រើនមកពី សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី បារំាង ជាដើម។ ចំណែកកីឡាករ-ការិនីខ្មែរចំនួន ២៧២ នាក់ ។

លោកបន្តថា ចលនាជិះកង់ គឺជាសកម្មភាពសង្គមមួយ ដែលជួយដល់កិច្ចការងារបរិស្ថាន កាត់បន្ថយផ្សែងពុលបរិយាកាស ពិសេសការជិះកង់ គឺជាលំហាត់ប្រាណមួយដ៏មានប្រសិទ្ធភាពដល់សុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ នៅប្រទេសជឿនលឿនដូចជា នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានយកចិត្តទុកដាក់ដល់អ្នកជិះកង់ ដោយរៀបចំផ្លូវជិះកង់ ពិសេសអបផ្លូវ រថយន្តពីព្រោះប្រជាពលរដ្ឋអង់គ្លេស ចូលចិត្តការកម្សាន្ត និងហាត់ប្រាណតាមរយៈជិះកង់នេះ។

លោកបន្ថែមថា «ទិវាប្រណាំងកង់អន្តរជាតិអង្គរនេះ ជាព្រឹត្តិការណ៍មួយដ៏សំខាន់រួមចំណែកដល់ ការទាក់ទាញភ្ញៀវទេសចរមកទស្សនាទីក្រុងសៀមរាប-អង្គរ និងជាសកម្មភាពការពារបរិស្ថាន ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ ទីក្រុងសៀមរាប អង្គរក្លាយជាទីក្រុងទេសចរណ៍ស្អាត និងបៃតង (Eco-City) នាពេលអនាគត»។

ក្នុងឱកាសនោះលោកនុត សាអាន ក៏បានថ្លែងអំណរគុណ ដល់អង្គការភូមិគោលដៅអន្តរជាតិ (Village Focus International) ដែលបានឧបត្ថម្ភ គំាទ្រ និងខិតខំប្រឹងប្រែងយ៉ាងសកម្ម សហការជាមួយសហព័ន្ធខ្មែរ កីឡាទោចក្រយានក្នុងការរៀបចំ ការប្រកួតកីឡាប្រណាំងកង់ ជាច្រើនឆ្នាំកន្លងមកនេះ។

គួរបញ្ជាក់ថា ចំណែកវិញ្ញាដែលត្រូវដាក់ ឲ្យប្រកួតមានចំនួន៣វិញ្ញាសា សម្រាប់កង់ ២ប្រភេទ (កង់កួក  និងកង់ដៃត្រង់) ។ វិញ្ញាសាទាំង៣នោះរួមមាន  វិញ្ញាសាចម្ងាយ១០០គីឡូម៉ែត្រ និងវិញ្ញាសាចម្ងាយ ៣០គីឡូម៉ែត្រ ជាវិញ្ញាសាដែលត្រូវទទួលបានរង្វាន់អនុស្សាវរីយ៍ ចំណែកវិញ្ញាសាមួយទៀត គឺចម្ងាយ ១៧គីឡូម៉ែត្រជាវិញ្ញាសាសម្រាប់ប្រកួត លក្ខណៈកម្សាន្ដ និងអបអរការប្រកួត៕

www.lookingtoday.com

www.lookingtoday.com

 

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com


Viewing all articles
Browse latest Browse all 8042

Trending Articles