ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អមដោយមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល កម្ពុជាជាច្រើនរូប នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១២នេះ បានអញ្ជើញជាអធិបតីបើកសម្ពោធដាក់ ឲ្យដំណើរការ «ភូមិកុមារអារុណរះ» ស្ថិតនៅក្នុងខេត្តព្រះសីហនុ។
«ភូមិកុមារអារុណរះ» នេះ ជាមជ្ឈមណ្ឌលជួយសង្រ្គោះ និងចិញ្ចឹម កុមាកំព្រា ពិការ ព្រមទាំង កុមារ ដែល កំពុងផ្ទុក និងកើតមេរោគអេដស៍។ «ភូមិកុមារអារុណរះ» ត្រូវបានបង្កើតឡើង ដោយចំណាយថវិកាជាង ២លានដុល្លារ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនេះ មានការស្វាគមន៍ និងសាទរ ព្រមទាំងចូលរួមពីប្រជាពលរដ្ឋ ជាច្រើនរយគ្រួសារនៅក្នុងខេត្ត មន្រ្តីអាជ្ញាធរតាមមន្ទីរសា្ថប័ននានា ព្រមទាំងកម្លាំងប្រដាប់អាវុធជាច្រើន រូបទៀត៕