ហំាប៊ែគ៍៖ លោក Henry Kissinger ដែលកំពុង ញញឹមនឹកឃើញនូវអនុស្សាវរីយ៍ដ៏ល្អ ដោយ បាននិយាយថា «ទីក្រុង Hamburg ចំពោះខ្ញុំ គឺជាអារម្មណ៍ដ៏សំខាន់ធំធេង ដោយសារតែ លោក Helmut និងខ្ញុំ បានជួបគ្នានៅទីនេះ កាលពី៥៥ឆ្នាំកន្លងទៅ ដែលនៅគ្រានោះ ពេលដែលគាត់ជាក្មេងពូកែសន្យា»។
ទោះបីជាយ៉ាងណាក៏ដោយលោក Helmut Schmidt មិនបានយល់ព្រមជាមួយមិត្តភក្តិចាស់របស់គាត់ទេ ដោយសារតែគាត់ តែងតែជំទាស់នៅក្នុងការ ជួបប្រទះរបស់ពួកគេដំបូងនៅក្នុងឆ្នាំ១៩៥៧ នៅឯសាកល វិទ្យាល័យហាវើត ដែលជាកន្លែងពួកគេជជែករកខុសត្រូវអំពីយុទ្ធសាស្ត្រនុយក្លេអ៊ែរ។ ប៉ុន្តែរដ្ឋបុរសដ៏គួរឲ្យ គោរពដ៏ខ្ពង់ខ្ពស់ទាំងពីររូបនេះ បានមកកាន់ទីនេះ នៅថ្ងៃព្រហស្បតិ៍ មិនគ្រាន់តែបន្តនូវមិត្តភាព ការគោ រព ដ៏យូរលង់ប៉ុណ្ណោះទេ។ ពួកគេត្រូវបានអូសទាញ ឲ្យមកកាន់ទីនេះ ដោយសារតែផលប្រយោជន៍រួមនៅ ក្នុងប្រទេសចិន ដែលប្រទេសមួយនេះ បានដើរតួនាទីយ៉ាងធំនៅក្នុងអាជីពនយោបាយរបស់ពួកគេ។
លោក Kissinger វ័យ៨៩ឆ្នាំ ជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ខណៈដែលលោក Schmidt វ័យ ៩៣ឆ្នាំ ជាអតីតអធិការបតីអាល្លឺម៉ង់។ អ្នកនយោបាយចូលនិវត្តន៍ទាំងពីររូបនេះ នៅតែ រក្សាបាននូវឥទ្ធិពលយ៉ាងធំធេងក្នុងឋានៈជាអ្នកនិពន្ធ នៅក្នុងប្រទេសរៀងៗខ្លួន របស់ពួកគេ ថែមទាំង រឿងនយោបាយក្នុងពិភពលោកផងដែរ ជាមួយនិងការបោះពុម្ភសៀវភៅជាច្រើន ស្តីអំពីប្រទេសចិនរយៈ ពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ដូច្នោះវាគ្រាន់តែជាការពិភាក្សាគ្នាជាធម្មតាមួយជាមួយអ្នកជំនាញទាក់ទងនឹងប្រទេសចិន ដ៏ខ្លាំងទាំងពីរ រូប ដោយបានចាប់ផ្តើមលើកឡើង នៅក្នុងសន្និសីទពាណិជ្ជកម្មអឺរ៉ុប-ចិន ដ៏ធំបំផុតរបស់អឺរ៉ុប ដែលត្រូវ បានគេហៅថា «កិច្ចប្រជុំកំពូល Hamburg ក្រោមប្រធានបទៈ ចិន និងអឺរ៉ុប ជួបគ្នា» ដែលព្រឹត្តការណ៍ នេះ មានរយៈពេលពីរថ្ងៃនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។
នៅលើប្រធានបទដ៏ក្តៅ នៃការអភិវឌ្ឍរបស់ប្រទេសចិន ដែលបានឋិតក្រោមការគ្រប់គ្រងរបស់មេដឹកនាំ ថ្មីរបស់ប្រទេសខ្លួន ដែលទាំងលោក Kissinger និងលោក Schmidt រំពឹងទុកនូវការបន្តគោលនយោ បាយក្នុងប្រទេស និងគោលនយោបាយក្រៅប្រទេសរបស់ប្រទេសចិន ដែលលោក Kissinger បាននិយាយថា មេដឹកនាំថ្មី ប្រឈមមុខនូវការបង្កើតនូវកាលៈទេសៈថ្មី នៅក្នុងសង្គមរបស់ប្រជាជនចិន ដែល រួមមានការប្រឈមមុខគ្នារវាងតំបន់តាមឆ្នេរសមុទ្រ ដែលមានជីវភាពល្អប្រសើរ និងតំបន់ជនបទ ដែល កំពុងអភិវឌ្ឍ។
លោក Kissinger បាននិយាយថា «សម័យកាល ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់មេដឹកនាំថ្មី និង ក្លាយទៅជាសម័យកាលជាប្រវត្តិសាស្រ្ត ដោយសារតែលក្ខខណ្ឌថ្មីទាមទារនូវការប្រែប្រួលដ៏សំខាន់»។
ក្នុងឋានៈជារដ្ឋបុរសលោកខាងលិចជាលើកដំបូង ដែលបានបើកទ្វារការទូតជាមួយសាធារណរដ្ឋប្រជាមា និតចិន រដ្ឋបុរសទាំងពីររូបនេះ បានសម្តែងនូវការកោតសរសើរនូវការអភិវឌ្ឍយ៉ាងរហ័សរបស់ប្រទេសចិន។
លោក Kissinger បានទៅដល់ទីក្រុងប៉េកាំងនៅក្នុងឆ្នាំ១៩៧១ ដើម្បីធ្វើការបង្កើតឡើងវិញនូវពន្លឺដ៏ត្រចះ ត្រចង់សម្រាប់ការបង្កើតនូវទំនាក់ទំនង ការទូតរវាងសហរដ្ឋអាមេរិក និងចិន។ នៅក្នុងឆ្នាំដដែលនោះ លោក Schmidt ក្នុងឋានៈជារដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកបានជំរុញឲ្យលោកអធិការបតី Willy Brandt ធ្វើទំនាក់ទំនងបោកប្រាស់ជាផ្លូវការជាមួយចិន។ ក្នុងឋានៈជាអធិការបតី លោក Schmidt បាន ធ្វើដំណើរទស្សនកិច្ចជាលើកដំបូង របស់លោកទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅក្នុងឆ្នាំ១៩៧៥។
នៅចំពោះមុខអ្នកស្តាប់ដ៏ច្រើន លោក Schmidt បានគូសបញ្ជាក់នូវលក្ខណៈស្នេហាសន្តិភាពរបស់ ប្រទេសចិន នៅពេលដែលភស្តុតាងបានឋិតនៅពាសពេញជាប្រវត្តិសាស្រ្តរបស់ខ្លួន និងតាមរយៈសកម្ម ភាពផ្សេងៗ នៅក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
អតីតអធិការបតីអាល្លឺម៉ង់រូបនេះ បាននិយាយថា «ប្រសិនបើយើងធ្វើការសម្លឹងទៅលើប្រវត្តិសាស្រ្តចិន ប្រទេសចិនមិនដែលធ្វើអាណានិគមលើប្រទេសដទៃណាឡើយ ហើយប្រទេសនេះ គ្មានទម្លាប់នៅក្នុង គោលនយោបាយបរទេសរបស់ខ្លួន ចាប់យកទឹកដី នៃប្រជាជនដទៃឡើយ ហើយខ្ញុំមិនជឿថា ចិននឹងមិន ទៅណាឆ្ងាយពីទម្លាប់នេះទេ»។
លោកបានទទួលស្គាល់នូវការកើនឡើងយ៉ាងឆាប់រហ័សនូវសេចក្តីក្លាហានមោះមុតនៅក្នុងប្រទេសចិន ចាប់តាំងពីឆ្នាំ១៩៧៨ ក្រោយពេលដែលអរិយធម៌ប្រទេសចិន បានទៅមុខក្នុងរយៈពេលនៃការចុះអាប់ ឱនក្នុងរយៈពេលបីសតវត្សរ៍ ឬច្រើនសតវត្សរ៍ ពេលដែលអរិយធម៌ នៃប្រទេសនេះ បានសាបរលាបដោយ អរិយធម៌បុរាណដទៃ។
លោក Schmidt បានបង្ហាញនូវសុទិដ្ឋិនិយម សម្រាប់ការអភិវឌ្ឍ និងការកែប្រែថ្មីរបស់ប្រទេសចិន។
លោកបាននិយាយដោយពាក្យកំប្លែងលេងថា «ការធ្វើឲ្យជឿទុកចិត្ត នៃការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា របស់ប្រទេសចិន ក្នុងការអប់រំ និងស្រាវជ្រាវកាលពី៣០ឆ្នាំមុន។ ខ្ញុំនឹងមិនរាប់បញ្ចូលថា ច្រើនជាងពួក គេបានទុកមនុស្សនៅក្នុងអាកាស ហើយពួកគេប្រហែលជាអាចនឹងបង្កើតថ្នាំ ដើម្បីព្យាបាលជំងឺដែលគ្មាន មូលហេតុច្បាស់លាស់ផងដែរ»។
មិនខុសពីលោក Schmidt លោក Kissinger បានច្រានចោលនូវគំនិតចំពោះភាពរីកចម្រើនរបស់ចិន ហើយចិនប្រហែលជាអាចឈានទៅរកការប្រឈមមុខដាក់គ្នា ជាមួយប្រទេសលោកខាងលិច ជាពិសេស ជាមួយសហរដ្ឋអាមេរិក ។
លោកបានបន្តថា «យើងដឹងថា អ្វីដែលជាផលវិបាក នៃជម្លោះរវាងប្រទេសមហាអំណាចនាពេលបច្ចុប្បន្ន នេះ ប្រហែលជាអាចឈានទៅរកជម្លោះដោយប្រើយោធា អីចឹងហើយរឿងមួយនេះ ខ្ញុំតែងតែច្រានចោល ជានិច្ច»។
ទោះបីជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា វាជាការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងសម្រាប់ទាំងរដ្ឋវ៉ាស៊ីន តោន និងទីក្រុងប៉េកាំង ក្នុងគោលបំណងស្វែងរកដៃគូ នៃកិច្ចសហប្រតិបត្តិការ រកដំណោះស្រាយបញ្ហា ផ្សេងៗ និងដើម្បីបំបាត់ចោលនូវគំនិតដោយប្រើកម្លាំងយោធារវាងប្រទេសមហាអំណាចទាំងពីរនេះ។
លោក Kissinger បាននិយាយថា «ខ្ញុំជឿជាក់ទៅលើថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលមានកាតព្វកិច្ច ដើម្បីអប់រំមនុស្សឲ្យក្លាយទៅជាគំរូ នៃកិច្ចសហប្រតិបត្តិការ ពីព្រោះតែខ្ញុំមិនសម្លឹងឃើញតែប្រយោជន៍ ពេក ចំពោះប្រទេសទាំងពីរនេះ ឬក៏មិនធ្វើឲ្យមានជម្លោះនៅពេញពិភពលោកនោះទេ»។
ការគោរព និងកិច្ចសហប្រតិបត្តិការ
ចិនបានជ្រើសរីសយកមាគ៌ា នៃការអភិវឌ្ឍ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា រដ្ឋគួរតែបង្ហាញនូវការគោរព ចំពោះការជៀសវាង និងការបង្កឧបសគ្គជាមួយកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត។
លោក Schmidt បាននិយាយថា «ខ្ញុំជាមនុស្សហួសសម័យហើយ ខ្ញុំជឿជាក់ទៅលើច្បាប់អន្តរជាតិ ដែល បានរៀបចំឡើងនូវវិមានសន្តិភាព Westphalia កាលពីប្រហែល ៤០០ឆ្នាំកន្លងទៅ»។
លោក Kissinger បានពន្យល់បន្ថែមទៀតថា គ្មានគោលការណ៍ជ្រៀតជ្រែកផ្ទៃក្នុង ត្រូវបានគេអភិវឌ្ឍន៍ នូវសន្តិភាព Westphalia បានឈានទៅដល់ការបញ្ចប់សង្រ្គាម៣០ឆ្នាំ ដែលបានបណ្តាលមកពីការបាត់ បង់ធនធានមនុស្សយ៉ាងច្រើននៅសហភាពអឺរ៉ុប។
គាត់បាននិយាយថា «គោលការណ៍នេះ ត្រូវបានបង្កើតឡើងដើម្បីការពារមហន្តរាយ ពីការកើតមានឡើង ជាថ្មីម្តងទៀត»។ «វាត្រូវបានពឹងផ្អែកទៅលើបទពិសោធន៍ ដែលអាចកើតមានឡើងនៅពេលណាប្រទេស ទាំងនោះ ចូលរួមដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធផ្ទៃក្នុងរបស់ប្រទេសទាំងអស់នោះ»។
លោក Schmidt បាននិយាយថា អ្នករាល់គ្នា ត្រូវតែសិក្សាអំពីរបៀបគោរពចំពោះមាគ៌ាផ្សេងៗគ្នា ដោយ ជ្រើសរើសយកនូវអ្វីៗផ្សេងៗទៀត។ អតីតអធិការបតីអាល្លឺម៉ង់ បានធ្វើការសន្និដ្ឋានថា «ការគោរព និង កិច្ចសហប្រតិបត្តិការទាំងពីរនេះ គឺជាពាក្យគន្លឹះដែលពិភពលោក គួរតែសិក្សារៀនសូត្រ តាមដែលអាច ធ្វើទៅបាន»។
(លោក Kissinger ជាអតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៃរដ្ឋការរបស់អតីតប្រធានាធិបតី និច សុន ដែលបាននាំឱ្យមានការទម្លាក់ គ្រាប់បែកនៅក្នុងប្រទេសកម្ពុជា នាទសវត្សរ៍ឆ្នាំ១៩៧០ ដោយបានគាំទ្រ របបសាធារណរដ្ឋខ្មែរ)។
លោក Henry Kissinger និង លោក Helmut Schmidt