Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បំពាក់​មេដាយ​ជូន​ កីឡាករ​ប្រណំាង​រថយន្ត-ម៉ូតូ មុន​ប្រកាស​លទ្ធផល

$
0
0

ភ្នំពេញ៖បន្ទាប់ពីធ្វើការប្រណាំងប្រជែង អស់រយៈពេល ១សប្ដាហ៍ពេញ ចាប់ពីថ្ងៃទី០៩-១៥ ខែសីហា ឆ្នាំ២០១៤នេះ ដែលចេញដំណើរពីបាតាយ៉ា ប្រទេសថៃ រហូតដល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទឹកដីប្រទេសកម្ពុជា ព្រឹត្តិការណ៍ប្រណាំងឡាន-ម៉ូតូ ឆ្លងកាត់ឧបសគ្គជើងឯកអាស៊ី លើកទី៤ (Asia Cross Country Rally 2014) ត្រូវបានបញ្ចប់យ៉ាងជោគជ័យ ដោយមានកីឡាករមកពី បណ្ដាប្រទេសចំនួន ៧ផ្សេងៗគ្នា ចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

ក្រោយបញ្ចប់ការប្រកួតភ្លាមៗ នៅរសៀលថ្ងៃទី១៥ សីហានេះ ថ្នាក់ដឹកនាំព្រឹត្តិការណ៍អន្ដរជាតិ ប្រចាំតំបន់អាស៊ីនេះ បានរៀបចំកម្មវិធីបំពាក់ មេដាយកិត្តិយសមួយ នៅជិតសួនច្បារនាគបាញ់ទឹក ក្បែរវត្តបទុមវត្តី ដើម្បីលើកទឹកចិត្តដល់កីឡាករទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមប្រកួត ដោយមានការចូលរួមពីលោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រួមទាំងមន្ដ្រីសហព័ន្ធកីឡាយានយន្ដថៃ និងកីឡាករទាំង ៧ប្រទេសផងដែរ ។

ទោះបីជាយ៉ាងណាមកដល់ពេលនេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍ ដ៏អស្ចារ្យខាងលើ មិនទាន់បានប្រកាសលទ្ធផល ជាផ្លូវនៅឡើយទេ ប៉ុន្ដែបើតាមការអះអាងរបស់ មន្ដ្រីសហព័ន្ធកីឡាយានយន្ដកម្ពុជា បានឲ្យដឹងថា យប់ថ្ងៃដដែលនេះ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ដកោះពេជ្រ គណៈកម្មការនឹងប្រកាសលទ្ធផល រួមទាំង ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត និងបំពាក់មេដាយ ដល់កីឡាករដណ្ដើមបានជ័យលាភីទៀតផង ។

ដូច្នេះចាំមើល តើកីឡាករមកពីប្រទេសណា នឹងក្លាយជាជើងខ្លាំងក្នុងព្រឹត្តិការណ៍ ប្រណាំងឡាន-ម៉ូតូឆ្លងកាត់ ឧបសគ្គជ្រើសរើសជើងឯកអាស៊ី លើកទី៤នេះ ខណៈកីឡាករកម្ពុជា ៤រូបក៏ចូលរួមដែរនោះ? ៕


Viewing all articles
Browse latest Browse all 8042

Trending Articles